ក្រុមហ៊ុនខ្មែរប្រ៊ូវើរី បានដឹកទឹកចែកជូន ប្រជាពលរដ្ឋ ក្នុងស្រុកគងពិសី បន្ថែមទៀត

ភ្នំពេញ៖ ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត  បានបន្តបេសកម្ម ដឹកទឹកទៅ ចែកជូនប្រជាពលរដ្ឋ ដែលខ្វះខាត ទឹកប្រើប្រាស់ខ្លាំង បាន៤៦គ្រួសារបន្ថែមទៀត ក្នុងភូមិដំណាក់មានជ័យ ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

នាយកផ្នែកទំនាក់ទំនង នៃក្រុមហ៊ុនខ្មែរប្រ៊ូវើរី លោកបណ្ឌិត អ៊ឹម សុធារិទ្ធ ថ្លែងថា “ភូមិដំណាក់មានជ័យ  មិនខុសគ្នាពីភូមិសំរោងរស្មី ឃុំអង្គពពែល ក្នុងស្រង់គងពិសី ដូចគ្នានេះប៉ុន្មាននោះទេ ដែលយើងទើបបាន ដឹកទឹកទៅចែកជូនប៉ុន្មានថ្ងៃមុន។ ប្រជាពលរដ្ឋជាច្រើន កំពុងប្រឈមការខ្វះខាតទឹក ប្រើប្រាស់។ នៅថ្ងៃសៅរ៍ រថយន្តពន្លត់អគ្គីភ័យ របស់ក្រុមហ៊ុនខ្មែរប្រ៊ូវើរី បានដឹកទឹកទៅចែកជូន ប្រជាពលរដ្ឋ ក្នុងភូមិដំណាក់មានជ័យនេះ ដើម្បីជួយសម្រាលបន្ទុក របស់ពួកគាត់”។

លោក ជុំ វង់ សមាជិកព្រឹទ្ធសភា ដែលអញ្ជើញមកចែកទឹក ជូនប្រជាពលរដ្ឋដែរ បានមានប្រសាសន៍ថា” សហភាពសហព័ន្ធកម្ពុជា ដែលមានការគាំទ្រ ពីក្រុមហ៊ុនខ្មែរប្រ៊ូវើរី ខាងផ្នែករថយន្តដឹកទឹក និងទឹក បានចែកជូនទឹក ដល់ប្រជាពលរដ្ឋ ដែលកំពុងត្រូវការទឹក ជាចាំបាច់បាន៤៦គ្រួសារ”។
លោកបន្ថែមថា កង្វល់ដ៏ធំរបស់ប្រជាជននៅទីនេះ គឺបញ្ហាខ្វះខាតទឹកប្រើប្រាស់។ ក្រោមសកម្មភាពសប្បុរសធម៌ សហការគ្នារវាងសហភាព សហព័ន្ធយុវជនកម្ពុជា ក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋ ឥឡូវនេះ កង្វល់ដ៏ធំរបស់គាត់ ត្រូវបានដោះស្រាយមួយគ្រា។

លោកយាយ អ៊ិន យ៉ាត អ្នកភូមិ ដំណាក់មានជ័យ ឃុំព្រះនិពាន្ដ ស្រុកគងពីសី រៀបរាប់ថា ភាពខ្វះខាតទឹកប្រើប្រាស់ ក្នុងឆ្នាំនេះធ្វើឲ្យប្រជាជនខ្លះ ពុំបានងូតទឹក និងគោក្របីមានទាមួយចំនួន ពុំបានផឹកទឹកផងក្នុងថ្ងៃខ្លះ។ លោកយាយមាន ក្ដីត្រេកអរជាខ្លាំង ដែលក្រុមហ៊ុនខ្មែរប្រ៊ូវើរី បានដឹកទឹកមកចែកជូន ដល់ប្រជាពលរដ្ឋក្នុង ភូមិរបស់លោកយាយ។ លោកបណ្ឌិត អ៊ឹម សុធារិទ្ធ មានប្រសាសន៍ថា ក្រុមហ៊ុនខ្មែរប្រ៊ូវើរី ដែលផលិតស្រាបៀរកម្ពុជា តែងតែជួយ កសាងសាលារៀន ឧបត្ថមមន្ទីរពេទ្យ និងផ្ដល់អាហារូបករណ៍ ដល់និស្សិតក្រីក្ររាប់រយនាក់។ ការងារដឹកទឹកទៅចែកជូន ប្រជាពលរដ្ឋ គឺជាផ្នែកមួយនៃសកម្មភាព សប្បុរសធម៌របស់ក្រុមហ៊ុន ហើយក្រុមហ៊ុន នឹងបន្តដឹកទឹកទៅចែកជូន ប្រជាពលរដ្ឋក្នុងតំបន់ផ្សេងៗទៀត ដែលកំពុងខ្វះខាត ទឹកប្រើប្រាស់ខ្លាំង៕

ក្រុមហ៊ុនខ្មែរប្រ៊ូវើរី បានដឹកទឹកចែកជូន ប្រជាពលរដ្ឋ ក្នុងស្រុកគងពិសី បន្ថែមទៀត

ក្រុមហ៊ុនខ្មែរប្រ៊ូវើរី បានដឹកទឹកចែកជូន ប្រជាពលរដ្ឋ ក្នុងស្រុកគងពិសី បន្ថែមទៀត

ក្រុមហ៊ុនខ្មែរប្រ៊ូវើរី បានដឹកទឹកចែកជូន ប្រជាពលរដ្ឋ ក្នុងស្រុកគងពិសី បន្ថែមទៀត