តុលាការចោទប្រកាន់ និងឃុំខ្លួន មន្ត្រីសង្គមស៊ីវិល៤រូប និងអគ្គលេខាធិការររង គ.ជ.ប

ភ្នំពេញ:

 នៅទីបំផុតតុលាការបានធ្វើការចោទប្រកាន់ និងសម្រេចឃុំខ្លួនមន្ត្រីសមាគមអាដហុក៤រូប និង អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពីបទសូកប៉ាន់សាក្សី និងពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី។ ការចោទប្រកាន់នេះ បានធ្វើឡើងនៅថ្ងៃទី២ ខែឧសភា នេះ។
 លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក, លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក,លោក យី សុខសាន្ត មន្ត្រីជាន់ខ្ពស់អាដហុក និង អ្នកស្រី លឹម មុន្នី មន្ត្រីស៊ើបអង្កេតសិទ្ធិកុមារ និងស្ត្រី នៃសមាគមងាដហុក ត្រូវចោទពីបទ សូកប៉ាន់សាក្សី។
ចំណែកលោក នី ចរិយា អគ្គលេខាធិការរងគ.ជ.ប និងលោកសឺន សាលី មន្ត្រីការិយាល័យអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី។
តុលាការចោទប្រកាន់ និងឃុំខ្លួន មន្ត្រីសង្គមស៊ីវិល៤រូប និងអគ្គលេខាធិការររង គ.ជ.ប

តុលាការចោទប្រកាន់ និងឃុំខ្លួន មន្ត្រីសង្គមស៊ីវិល៤រូប និងអគ្គលេខាធិការររង គ.ជ.ប