តុលាការ សម្រេច​បញ្ជូន​មន្ត្រី​អាដហុក​៤​នាក់ និង​លោក នី ចរិយា ទៅ​ព្រៃ​ស និង PJ

​នៅ​បំផុត​មន្ត្រី​អាដហុក៤រូប ត្រូវបាន​តុលាការរាជ​ធានីភ្នំពេញ សម្រេច​នាំខ្លួន ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស និង​លោក នី ចរិយា អគ្គ​លេខាធិការ​រង គ.ជ.ប នៅ​មន្ទីរឃុំឃាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ (PJ)  នៅ​រសៀល​ថ្ងៃទី​២ ឧសភា​នេះ​។ ការបញ្ជូន​ខ្លួន​ទៅ​ឃុំ​បណ្តោះអាសន្ន​នេះ ធ្វើឡើង​បន្ទាប់ តុលាការ​បញ្ជ​ប់​ការសាកសួរ​ពួកគាត់ អស់​ជាង​៣​​ថ្ងៃ ជុំវិញ​ករណី​អំពើពុករលួយ​។

​តុលាការ​សម្រេច​បញ្ជូន​ខ្លួន មន្ត្រី​អាដហុក​ទាំង​៤​រូប គឺ​លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ វង់​ដា និង​លោកស្រី លឹម មុនី រួមទាំង​អគ្គលេខាធិការរង​នៃ​គ​.​ជ​.​ប លោក នី ចរិយា ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​សរ នៅពេល​ព្រលប់​ម៉ោង​ជិត​៦​ល្ងាច ថ្ងៃទី​២ ខែឧសភា​នេះ​។ មន្ត្រី​អាដហុក​ទាំង​៤​រូប​ត្រូវបាន​ចោទប្រកាន់​ពីបទ «​សូកប៉ាន់​សាក្សី​» ហើយ​មន្ត្រី​គ​.​ជ​.​ប ត្រូវបាន​ចោទប្រកាន់​ពីបទ​«​សមគំនិត​សូកប៉ាន់​សាក្សី​»​។​
តុលាការ សម្រេច​បញ្ជូន​មន្ត្រី​អាដហុក​៤​នាក់ និង​លោក នី ចរិយា ទៅ​ព្រៃ​ស និង PJ

​នៅ​ថ្ងៃទី​២ ខែឧសភា​នេះ តុលាការ បាន​សាកសួរ​អ្នក​ទាំង​៥ អស់​ពេល​ជាង​១០​ម៉ោង គឺ​ចាប់ពី​ម៉ោង​៨​ព្រឹក រហូតដល់​ម៉ោង​៦​ល្ងាច នៅ​ថ្ងៃទី​១ ខែឧសភា​នេះ​។ មុន​ឈានដល់​កា​រប​ញ្ជុ​ន​ទៅ​គុក​ព្រៃ​សរ អ្នក​ទាំង​៥ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន​ចាប់តាំងពី​ថ្ង​ស​ទី​២៨ ខែមេសា មកម្ល៉េះ បន្ទាប់​ស្ថាប័ន​មួយ​នេះ បាន​សួរ​ពួកគេ​អស់​រយៈពេល​២​ថ្ងៃ ជុំវិញ​ការប្រព្រឹត្ត​អំពើពុករលួយ​៕
តុលាការ សម្រេច​បញ្ជូន​មន្ត្រី​អាដហុក​៤​នាក់ និង​លោក នី ចរិយា ទៅ​ព្រៃ​ស និង PJ