គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​១​ ខែ​ឧសភា​កើត​ឡើង​៩​លើក​ ស្លាប់​៤​នាក់

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​១​ ខែ​ឧសភា​កើត​ឡើង​៩​លើក​ ស្លាប់​៤​នាក់



ភ្នំពេញ ​៖​ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​​​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​៩​លើក ក្នុង​នោះ​យប់ ២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់​(​ប្រុស ) រង​របួស​ធ្ងន់ ៧​នាក់ ( ស្រី ២​នាក់ ) និង​របួសស្រាល​៤​នាក់​ (​ប្រុស )។

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ៩​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ១៥​គ្រឿង​ រួមមាន ម៉ូតូ​ចំនួន ៦​គ្រឿង រថយន្ត​ធុន​តូច ចំនួន ៨គ្រឿ​ង ​ រថយន្ត​ធុន​ធំ​ ចំនួន ១​គ្រឿង និង​អ្នក​ថ្មើរជើង​១​នាក់។

ប្រភព​ព័ត៌មាន​ដដែល​​​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្តាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន​៤​លើក ​( ស្លាប់ ២​នាក់ ) ,​ស្រវឹង ២​លើក ( ស្លាប់ ២​នាក់​) មិន​គោរព​សិទ្ធិ ២​លើក និង​បត់​គ្រោះថ្នាក់ ១​លើក ក្នុងនោះ​អ្នក​មិន​នាក់) ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​៧​នាក់​( ​យប់​១​នាក់ )។

គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួមមាន​ ផ្លូវជាតិ ចំនួន ៦​លើក និង​ផ្លូវ​ខេត្ត – ក្រុង ចំនួន ១​លើក និង​ផ្លូវលំ​ចំនួន ២​លើក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៣​លើក និង​រថយន្ត​ធុន​តូច ៦​លើក។

យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​​បន្ត​​​ឲ្យ​ដឹង​ទៀត​ថា ខេត្ត រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួមមាន ខេត្តតាកែវ ១​លើក ស្លាប់ ២​នាក់ ខេត្តពោធិ៍សាត់ ២​លើក ស្លាប់ ១​នាក់ របួស ១​នាក់ ខេត្ត​ព្រះសីហនុ ១​លើក ស្លាប់ ១​នាក់ និង​ខេត្ត​កំពង់ធំ ២​លើក របួស ៣​នាក់ ( ស្រី ២​នាក់ )។

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​បញ្ជាក់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ២៣៥៥​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១០៩៧​គ្រឿង និង​ពិន័យ​សរុប ១២៥៨​គ្រឿង៕