ឃុំខ្លួន​មន្ត្រី​អាដហុក​៤​នាក់​អគ្គលេខាធិការរង​គជប​ម្នាក់​និង​ចេញ​ដីកា​ចាប់​មន្ត្រី​អង្គការសហប្រជាជាតិ​ម្នាក់

ឃុំខ្លួន​មន្ត្រី​អាដហុក​៤​នាក់​អគ្គលេខាធិការរង​គជប​ម្នាក់​និង​ចេញ​ដីកា​ចាប់​មន្ត្រី​អង្គការសហប្រជាជាតិ​ម្នាក់



ភ្នំពេញ ៖ ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ កាលពី​ព្រលប់​ថ្ងៃ​ទី០២ ឱ​សភា ឆ្នាំ២០១៦ បាន​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​មន្ត្រី​អង្គការ​អាដហុក​៤​នាក់ និង​អគ្គលេខាធិការរង​គ ជ ប ម្នាក់ និង​ចេញ​ដីកា​បង្គាប់​អោយ​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​មន្ត្រី​អង្គការសហប្រជាជាតិ​ម្នាក់​ដែល​រត់​គេច​ខ្លួន ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​សូកប៉ាន់​ម្ដាយ​ស្រីមុំ។

ប្រភព​ព័ត​មាន​ច្បាស់​ការ​ពី​សាលាដំបូង​បាន​ឲ្យ​ដឹង​ថា លោក​ចៅក្រម ធា​ម ចាន់ ពិ​សិ​ដ្ផ បាន​ចុះហត្ថលេខា​លើ​ដីកា​ឃុំខ្លួន​ចំនួន ៥​ផ្សេងគ្នា​នៅ​ល្ងាច​ថ្ងៃ​ទី ០២ ឱ​សភា​នេះ ដែល​សម្រេច​ឃុំខ្លួន​ជនជាប់ចោទ ៥​នាក់​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​ដើម្បី​រងចាំ​ការ​សើ​ុ​ប​អង្កេត​ជុំវិញ​ករ​ណ​ប្រព្រឹត្ត​បទល្មើស​សូកប៉ាន់​សាក្សី និង​អំពើ​សមគំនិត។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​ត្រូវ​ចោទ ៥​នាក់​ដែល​ចៅក្រម​តុលាការ​សម្រេច​ឃុំខ្លួន​រួមមាន ១ លោក នី សុខា ប្រធាន​ផ្នែក​ស៊ើបអង្កេត​អង្គការ​អាដហុក ២ លោក យី សុខសាន្ត អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​អង្គការ​អាដហុក ៣ លោក ណៃ វ៉ង​ដា អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​អង្គការ​អាដហុក​
៤​លោកស្រី លឹម មុនី មន្ត្រី​អង្កេត​ជាន់ខ្ពស់ នៃ​អង្គការ​អាដហុក។ ជនជាប់ចោទ​ទាំង ៤​នាក់​ខាងលើ​ត្រូវបាន​ចោទប្រកាន់​ពីបទ​សូកប៉ាន់​សាក្សី តាម​មាត្រា ៥៤៨​នៃ​ក្រម​ព្រហ្មទណ្ឌ។

ចំណែក​លោក នី ចរិយា អគ្គលេខាធិការ​រង គ​.​ជ​.​ប ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សមគំនិត​សូកប៉ាន់​សាក្សី តាម​មាត្រា ២៩ និង​មាត្រា​៥៤៨​នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​ត្រូវ​បាន​តុលា​ការ​សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ជាមួយនឹង​មន្ត្រី​អង្គការ​អាដហុក​ផងដែរ។

ដោយឡែក​លោក​សឺ​ន សាលី មន្ត្រី​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែល​រត់​គេច​ខ្លួន​ក៏​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី​តាម​មាត្រា ៥៤៨​នៃ​ក្រម​ព្រហ្ម​ទណ្ឌ ហើយ​ត្រូវ​ចៅក្រម​តុលា​ការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ប្រគល់​ឲ្យ​តុលាការ​ចាត់ការ​តាមច្បាប់។

សូម​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី ០១ និង ទី ០២ ឱ​សភា ពេលដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជូន​ក្រុមមន្ត្រី​អាដហុក​មក​តុលាការ​ប្រគល់​ឲ្យ​លោក​ព្រះរាជ​អាជ្ញា​រង គុជ គឹម​ឡុង ធ្វើការ​សាកសួរ​នោះ មាន​ក្រុម​ស្ត្រី​មកពី​សហគម​បឹង​កក់​ប្រមាណ​២០​នាក់​បានមក​លើក​បដា និង​ស្រែក​តាម​ឃោសនស័ព្ទ​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ទាំងនោះ​វិញ។ ការ​តវ៉ា​នោះ​គ្រាន់តែ​ធ្វើ​ឲ្យ​ស្ទះផ្លូវ​នៅ​ជុំវិញ​តុលាការ​បន្តិចបន្តួច​ប៉ុណ្ណោះ។

ចំណែក​នៅ​ខាងក្នុង​តុលាការ​វិញ​មានការ​ហាមឃាត់​មិនអោយ​អ្នកកាសែត​ចូល​យក​ព័ត​មាន​និង​ថតរូប​ឡើយ៕

ឃុំខ្លួន​មន្ត្រី​អាដហុក​៤​នាក់​អគ្គលេខាធិការរង​គជប​ម្នាក់​និង​ចេញ​ដីកា​ចាប់​មន្ត្រី​អង្គការសហប្រជាជាតិ​ម្នាក់ ឃុំខ្លួន​មន្ត្រី​អាដហុក​៤​នាក់​អគ្គលេខាធិការរង​គជប​ម្នាក់​និង​ចេញ​ដីកា​ចាប់​មន្ត្រី​អង្គការសហប្រជាជាតិ​ម្នាក់ ឃុំខ្លួន​មន្ត្រី​អាដហុក​៤​នាក់​អគ្គលេខាធិការរង​គជប​ម្នាក់​និង​ចេញ​ដីកា​ចាប់​មន្ត្រី​អង្គការសហប្រជាជាតិ​ម្នាក់

ឃុំខ្លួន​មន្ត្រី​អាដហុក​៤​នាក់​អគ្គលេខាធិការរង​គជប​ម្នាក់​និង​ចេញ​ដីកា​ចាប់​មន្ត្រី​អង្គការសហប្រជាជាតិ​ម្នាក់