នាយ​ក្រិន រីករាយ​ជិត​បាន​ជួប​មុខ​ភរិយា​និង​កូនៗ​

6 Videos


បន្ទាប់ពីបានចាកចេញទៅសម្តែងនៅទឹកដីសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនខែមក ពេលនេះ នាយក្រិន រួមជាមួយតារាកំប្លែង ប្រិមប្រិយ បានដឹកដៃគ្នា វិលត្រលប់មកស្រុកកំណើតវិញ ហើយ ដោយនាំមកនូវភាព ជោគជ័យ លើសពីការរំពឹងទុក ។ អ្វីដែលកត់សំគាល់នោះ នាយក្រិនបង្ហាញនូវអារម្មណ៍រំភើបសប្បាយរីករាយ ដោយជិតបាន ជួបមុខភរិយានិងកូនប្រុសស្រី បន្ទាប់ពីបែកគ្នាមួយរយៈមកនោះ ។

នាយ​ក្រិន រីករាយ​ជិត​បាន​ជួប​មុខ​ភរិយា​និង​កូនៗ​

មានការបង្ហើបថា ការចេញទៅសម្តែងជាលើកដំបូងរបស់តារាកំប្លែងមាឌល្អិត នាយក្រិន ទទួល បានការគាំទ្រនិងលើកទឹកចិត្តពីសំណាក់បងប្អូនខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិកច្រើនគួរសម ។ ជាពិសេសនាយទទួលបានលុយធីប ដែលជាទឹកប្រាក់លើកទឹកចិត្តផងដែរ។សម្រាប់ពេលនេះដែរ នាយក្រិន ក៏បាន បញ្ចប់ការសម្តែងនិងត្រៀមត្រលប់មកស្រុកខ្មែរតាមកាលកំណត់ ។

នាយ​ក្រិន រីករាយ​ជិត​បាន​ជួប​មុខ​ភរិយា​និង​កូនៗ​

អ្វីដែលធ្វើអោយនាយសប្បាយចិត្តជាង គេនោះគឺបានមកជួបមុខភរិយានិងកូនៗជាទីស្រលាញ់ ជាពិសេសកូនស្រី ដែលទើបតែបានសម្រាល ដោយមិនមានវត្តមាននាយជាឪពុកនៅក្បែរ ។ តាមពត៌មានដែលទទួលបាន ជាមួយនឹងការវិលត្រឡប់មកកាន់មាតុប្រទេសវិញនេះ នាយក្រិន បានទិញនូវវត្តុអនុស្សាវរីយ៍យ៉ាងច្រើន សន្ធឹកសន្ធាប់ សម្រាប់ភរិយា របស់ខ្លួន។ហើយភរិយារបស់នាយក្រិន ក៏ទន្ទឹងរង់ចាំការវិលត្រលប់មកស្រុកខ្មែររបស់នាយក្រិនផងដែរ ។

នាយ​ក្រិន រីករាយ​ជិត​បាន​ជួប​មុខ​ភរិយា​និង​កូនៗ​

មានការនិយាយថា តារាកំប្លែងនាយក្រិន និងភរិយាស្រលាញ់គ្នាខ្លាំងណាស់។ជាពិសេសពេលនេះ ពួកគេទទួលបានចំណងដៃកូនប្រុសស្រីពីរនាក់ ដែលមានមុខមាត់និងរូបរាងស្រស់ស្អាត ។ កន្លងមកនាយ ក្រិន បានប្រាប់ថា ចេញទៅអាេមរិកដើម្បីសន្សំលុយទុករៀបការ តែគេមិនប្រាកដថា ត្រលប់មកវិញ តើ នាយ ក្រិន និងមានបំណងរៀបការឬយ៉ាងណានោះទេ? ៕ ចេនី

នាយ​ក្រិន រីករាយ​ជិត​បាន​ជួប​មុខ​ភរិយា​និង​កូនៗ​
នាយ​ក្រិន រីករាយ​ជិត​បាន​ជួប​មុខ​ភរិយា​និង​កូនៗ​
នាយ​ក្រិន រីករាយ​ជិត​បាន​ជួប​មុខ​ភរិយា​និង​កូនៗ​