ទម្លាប់​គ្រោះ​ថ្នាក់​ទាំង​១២​ដែល​អ្នក​គួរ​ចៀសវាង​អនុវត្ត​វា​មុនពេល​ចូល​គេង​!

ទម្លាប់​គ្រោះ​ថ្នាក់​ទាំង​១២​ដែល​អ្នក​គួរ​ចៀសវាង​អនុវត្ត​វា​មុនពេល​ចូល​គេង​!

​ដើម្បី​ឲ្យ​ដំណេ​ករបស់​អ្នក​បាន​ស្កប់ស្កល់​នឹង​ផ្តល់​ផល​ល្អ ចំពោះ​សុខភាព អ្នក​គួរ​ចៀសវាង​នូវ​ការអនុវត្ត​ទម្លាប់​មិនល្អ ទាំង​១២​ចំណុច​ខាង​ក្រោម​នេះ ៖
ចៀសវាង​ការ​ដេក​នៅ​ក្នុង​ពេល​ថ្ងៃ​។​

  1. វា​ជា​ការចាំបាច់​ក្នុងការ​ចង​ចាំ​ថា អ្នក​មិន​គួរ​ផឹក​កាហ្វេ​យ៉ាងហោចណាស់ ឲ្យបាន​៤​ម៉ោង មុនពេល​ចូល​គេង​។ ត្រូវ​ដឹង​ថា​សារជាតិ​កាហ្វេ​អ៊ី​ន គឺ​នឹង​ធ្វើឲ្យ​រាងកាយ​អ្នក​ស្វាហាប់ និង​ភ្លឺស្វាង​ជាង​មុន​។ អ្នក​គួរតែ​ផឹក​វា តែ​នៅក្នុង​ករណី​ដែល​អ្នក​ចង់​នៅ​ស្វាង​ងងុយ ។​
  2. មនុស្ស​ជាច្រើន ជ្រើសរើស​ការអាន​សៀវភៅ​មុន​គេង ដើម្បី​ជួយ​ឲ្យ​ពួកគេ​ឆាប់​គេង​លក់​ស្រួល​។ តែ​ទោះជា​យ៉ាងណា គួរ​ចៀសវាង​ការអាន​នៅក្នុងពេល​ល្ងាច​។ ជំនួស​មកវិញ អ្នក​គួរ​អាន​សៀវភៅ​ឲ្យបាន​មុន​ម៉ោង​ចូល​គេង​បន្តិច ហើយ​ទុក​វា​វិញ​នៅ​ពេល​ដែល​អ្នក​ត្រូវ​ចូល​គេង​។​
  3. ​មុន​ពេល​អ្នក​ចូល​គេង ត្រូវ​ស្ថិត​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​អេឡិចត្រូនិច​។ អ្នកវិទ្យាសាស្ត្រ​បាន​ពន្យល់ថា ពន្លឺ​របស់​អេក្រង់​កុំព្យូទ័រ​នឹង​ធ្វើឲ្យ​ខួរក្បាល​អ្នក​ភ្លឺស្វាង និង​រំខាន​ដល់​ការ​សម្រាក​។​
  4.  អ្នក​គួរ​ចៀសវាង​ការប្រើ​នាឡិការោទិ៍​ដែល​មាន​ពន្លឺ​ភ្លឺ ។​វា​នឹង​ធ្វើឲ្យ​ខួរក្បាល​អ្នក​ស្វាង ហើយ​ធ្វើឲ្យ​អ្នក​ពិបាក​ក្នុង​ការប្រមូល​អារម្មណ៍​គេង​លក់​។​អ្នក​គួរ​ជ្រើសរើស​នាឡិកា​ណា ដែល​មាន​ទ្រនិចនាឡិកា​ពុំ​មាន​ពន្លឺ ។​
  5. ​វា​ជា​ការចាំបាច់​ក្នុង​ការជ្រើសរើស ពូក​ដែល​ខ្ពស់ និង​មាន​គុណភាព​ល្អ​ដែល​អាច​នឹង​ធ្វើឲ្យ​អ្នកសម្រាក​បាន​យ៉ាងមា​ន​ផា​សុកភាព​។​
  6. ​ប្រសិនបើ​អ្នក​ត្រជាក់​ចុងជើង នោះ​ត្រូវ​ចាំ​ថា​វា​នឹង​រំខាន​ដល់​ដំណេក​របស់​អ្នក​។ ដូច្នេះ​ការពាក់​ស្រោម​ជើង អាច​ឲ្យ​អ្នក​កក់ក្តៅ​និងគេង​លក់​ស្រួល​។​
  7. អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ បាន​ណែនាំ​ឲ្យ​ចៀសវាង​នូវ​ការ​ផឹកទឹក​ប្រហែលជា​១​ម៉ោង ឬ​២​ម៉ោង​មុន​ពេល​ចូល​គេង ។ ទឹក​នឹង​អាច​ដាស់​អ្នក​ឲ្យ​ភ្ញាក់ឡើង យ៉ាងហោច​ណាស់​ពី​២​ទៅ​៣​ដង ដើម្បី​ចូល​បន្ទប់ទឹក​។​
  8. បើ​ទោះ​ជា​ការ​ហាត់ប្រាណ​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​រាងកាយ អ្នក​មិន​គួរ​អនុវត្ត​វា ៣​ម៉ោង​មុន​ពេល​ចូល​គេង​ឡើយ​។​
  9. ​ចំណុច​សំខាន់​មួយទៀត ដែល​អ្នក​គួរតែ​ចៀសវាង​នៅក្នុងពេល​ល្ងាច​នោះ​គឺ ការ​ទទួលទាន​អាហារ​ពេល​ល្ងាច​។ អ្នក​ត្រូវ​ទទួល​ទាន​វា​ឲ្យបាន ២​ម៉ោង​មុន​ពេល​ចូល​គេង​។ ក្រពះ​ដែល​ពេញ​ដោយ​អាហារ នឹង​ធ្វើឲ្យ​អ្នក​ស្វា​ង​មិន​ងងុយ ដោយសារ​តែ​វា​ត្រូវធ្វើ​ការរំលាយ​អាហារ​ទាំងនោះ ។​
  10. មុនពេល​ចូល​គេង អ្នក​គួរតែ​ចូល​ទៅ​បន្ទប់ទឹក ដុស​ធ្មេញ និង​លាងមុខ​ដើម្បី​រៀបចំ​រាងកាយ​របស់​អ្នក​ជាស្រេច​សម្រាប់​ការ​គេង​។​
  11. ​ចុងក្រោយ អ្នក​មិន​ឈ្លោះ​គ្នា​ជាមួយ​មនុស្ស​ជា​ទីស្រលាញ់ ព្រោះ​វា​នឹង​ធ្វើឲ្យ​អារម្មណ៍​អ្នក​ស្មុគស្មាញ​នឹង​អាច​នៅ​ដឹង​ខ្លួន​រហូតដល់​ម៉ោង​៥​ព្រឹក​បាន ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។