លោកយាយវ័យ ៨៣ ឆ្នាំ ពិការជើងរស់នៅយ៉ាងវេទនាជាមួយកូនពិការភ្នែក

6 Videos


រស់ស្ថិតក្រោមកម្តៅថ្ងៃហួតហែងរាងកាយស្ទើរតែប្រេះបែកស្រកា ជ្រកក្រោមខ្ទមស្លឹកធ្លុះធ្លាយដ៍តូចមួយបានធ្វើឲ្យវាសនាលោកយាយវ័យចំណាស់ម្នាក់និងកូនពិការភ្នែកទាំងគូរស់នៅយ៉ាងវេទនាពុំមានអ្វីជាទីពឹងឡើយ ។

លោកយាយវ័យ ៨៣ ឆ្នាំ ពិការជើងរស់នៅយ៉ាងវេទនាជាមួយកូនពិការភ្នែក

លោកយាយ សាន់ តៅ អាយុ ៨៣ ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ គាត់មានកូន ៣ នាក់ ស្រី ២ ប្រុស ១ ។ កូនប្រុសលោកយាយពិការជើងនិងភ្នែកតាំងពីកំណើត ចំណែកលោកយាយ សាន់ តៅ វិញមានជំងឺប្រចាំកាយ(ខ្វិន) ។ សព្វថ្ងៃលោកយាយរស់នៅជាមួយកូនប្រុសពិការក្នុងខ្ទមស្លឹកដ៍ទ្រុឌទ្រោមស្ទើរតែដួលរលំទៅហើយ ។ រឹតតែវេទនាទៅទៀតនោះលោកយាយ តៅ បានជូបគ្រោះថ្នាក់ដ៍ធ្ងន់ដោយកូនប្រុសពិការរបស់គាត់បានយកកង់ឌុបគាត់ធ្លាក់ចូលក្នុងព្រែកបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ត្រង់ក្បាល ជើង និងដៃហើយគ្មានលទ្ធភាពយកទៅព្យាបាលនៅមន្ទីរពេទ្យដោយដេកឈឺនៅក្នងខ្ទមស្លឹកដ៏កម្សត់រងចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ ។

លោកយាយវ័យ ៨៣ ឆ្នាំ ពិការជើងរស់នៅយ៉ាងវេទនាជាមួយកូនពិការភ្នែក

លោក សាន់ លន់ កូនប្រុសលោកយាយ សាន់ តៅ ដែលជាជនពិការផងនោះបាននិយាយថាដោយអាណិតម្តាយចង់ស្តាប់ធម៌នៅឯវត្តរូបគាត់ ក៏យកកង់ឌុបម្តាយបានប្រហែល ៣០ ម៉ែត្រ ពីផ្ទះក៏ដួលធ្លាក់ចូលក្នុងព្រែកតែម្តង ។ គាត់បន្តថារូបលោកនៅជាមួយម្តាយខ្វិនហើយបងស្រី ២ នាក់(ម្នាក់មេម៉ាយ)និងម្នាក់ទៀតក្រីក្ររកប្រាក់ចិញ្ចឹមខ្លួនឯងមិនបានផង មានប្រាក់ឯណាមកចិញ្ចឹមម្តាយនោះ ។

លោកយាយ សាន់ តៅ និងកូនពិការភ្នែកបានអំពាវនាវដល់សប្បុរសជនទាំងអស់ពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី និង         សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត សូមមេត្តាជួយពួកគាត់ផងបើមិនដូចនោះទេពួកគាត់នឹងឈឺស្លាប់ជាមិនខានឡើយ ៕ សុថាត់