កុមារី ៣ នាក់ ចុះ​លាង​ជើង​រអិល​ក្តារ លង់ទឹក​ស្លាប់​ពីរ​នាក់​

6 Videos


មានក្មេងស្រី ៣ នាក់ ពេលទៅជីកក្ដាមនៅវាលស្រែប្រឡាក់ជើងបានចុះលាងជើងក្នុងទឹកស្រះក៏បាក់ដីមាត់ស្រះលង់ទឹកបណ្ដាលឱ្យលង់ស្លាប់ ២ នាក់ និងម្នាក់ទៀតជួយសង្គ្រោះទាន់ពេលវេលា ។

កុមារី ៣ នាក់ ចុះ​លាង​ជើង​រអិល​ក្តារ លង់ទឹក​ស្លាប់​ពីរ​នាក់​

ហេតុការណ៍ខាងលើនេះកើតឡើងនៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិ ព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

នគរបាលមូលដ្ឋានបានឱ្យដឹងថា ក្មេងរងគ្រោះលង់ទឹកនោះមានគ្នា ៣ នាក់គឺ ទី១-ឈ្មោះ ហាន គន្ធា អាយុ ១៤ ឆ្នាំ(ស្លាប់) ទី២-ឈ្មោះ អាន វណ្ណលីដា អាយុ ១៥ ឆ្នាំ(ស្លាប់) និង ទី៣-ឈ្មោះ ស៊ាត ចរយា អាយុ ១៤ ឆ្នាំ ត្រូវបានសង្គ្រោះទាន់ពេល ។

បច្ចុប្បន្នសាកសពរបស់កុមារីទាំងពីរនាក់ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ឯកុមារីដែលជួយសង្គ្រោះបាននោះកំពុងសម្រាកនៅមណ្ឌលសុខភាពស្រុក ៕ សុថាត់