មើល​កូនស្រី អឿន ដា​លី​ស ឃ្យូដ​អត់​ប៉ុណ្ណឹង​?

6 Videos

អតីតពិធីការិនីល្បីឈ្មោះអ្នកនាង អឿន ដាលីស បានបង្ហាញរូបថតកូនស្រីជាទីស្រលាញ់ និងដ៏ស្រស់ ស្អាតរបស់នាងនៅពេលមានអាយុជាង ២ ខែដែលមានឈ្មោះថា Lisa Blacker ។ តាមរយៈរូបថត ៣ ប៉ុស្តិ៍ដែលនាងបានបង្ហោះនៅក្នុងហ្វេសប៊ុកថ្មីៗនេះ គឺទទួលបានការសរសើរពី Friends ជាច្រើនថា Cute និង គួរឱ្យស្រឡាញ់ខ្លាំងណាស់ ។ បើមើលទៅតាមរូបថតនេះបង្ហាញថា កូនស្រី Lisa Blacker របស់នាងមាន មុខមាត់កាត់ទៅខាងស្វាមីរបស់នាងច្រើនជាងនាង គឺសមជាកូនកាត់ខ្មែរ-អូស្ត្រាលី តែម្តង ។

មើល​កូនស្រី អឿន ដា​លី​ស ឃ្យូដ​អត់​ប៉ុណ្ណឹង​?

សូមបញ្ជាក់ផងដែរថា របស់អ្នកនាង អឿន ដាលីស បានផ្តល់កំណើតឱ្យកូនស្រីរបស់នាងកាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅឯប្រទេសអូស្ត្រាលី ។ គេនៅចាំបានថា អ្នកនាង អឿន ដាលីស បានរៀបការតាមបែបអឺរ៉ុបជាមួយបុរសសញ្ជាត្តិអូស្ត្រាលី ឈ្មោះ Nathan Blacker កាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១៣ នៅក្នុងរដ្ឋ New South wales ប្រទេស អូស្ត្រាលី ។

មើល​កូនស្រី អឿន ដា​លី​ស ឃ្យូដ​អត់​ប៉ុណ្ណឹង​?

អឿន ដាលីស ជាអតីតពិធីការិនីនៅក្នុងកម្មវិធី «តន្ត្រីយុវវ័យ» របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ។ ក្នុងនាមជាពិធីការិនី និង ជាអ្នកសម្តែងផងនោះ នាងត្រូវបានគេចាត់ទុកថា ជាស្រីស្អាតលេចធ្លោមួយ រូបក្នុងចំណោមពិធីការិនីដទៃទៀត ៕ យ៉ានុ