ស្វែងយល់​ពី​អាហារ​កំប៉ុង

អាហារ​កំប៉ុង​ត្រូវបាន​គេ​មើល​មក​ថា​ ជា​អាហារ​ថ្នាក់​ទី​ពីរ មិនសូវ​មាន​គុណប្រយោជន៍​ខាង​អាហារ ប៉ុន្តែ​លទ្ធផល​ស្រាវជ្រាវ​ថ្មីៗ​នេះ​បាន​រកឃើញថា អាហារ​កំប៉ុង​មិន​មែន​មិន មាន​គុណប្រយោជន៍ ខាង​អាហារ​ជាង​អាហារ​ស្រស់ទៅទៀត ។​

១- ប៉េងប៉ោះ​កំប៉ុង : ​តាម​ធម្មតាប៉េងប៉ោះ​មាន​គុណប្រយោជន៍​ស្រាប់​ទៅហើយ ប៉ុន្តែ​បើ​គេ​យក​វា​ទៅ​ច្រក​ដាក់​ក្នុងកំប៉ុង​ សារជាតិ​ឡៃ​ខូភីន ដែល​ជួយ​ការពារ​មហារីក ប្រឆាំង​រ៉ាឌីកាល់​សេរី និងការពារ​ក្រ​ពេញ ប្រូ​ស្តាត ដែល​មាន​នៅក្នុង​ប៉េងប៉ោះ​វា​នឹង​កើតឡើង ។​គ្រាន់​តែ​បើក​កំប៉ុង​ចាក់​ដាក់​ចាន អ្នក​ក៏​ទទួលបាន​គុណប្រយោជន៍​អាហារ​បន្ថែម ។​

២- ត្រីខកំប៉ុង : ​គុណប្រយោជន៍​របស់​ត្រី​នៅ​ត្រង់​ឆ្អឹង ដែល​តាម​ធម្មតា​ឆ្អឹង​វា​នឹង​ទទួលទាន​មិនបាន ប៉ុន្តែ​កាលណា ​គេ​យក​ទៅ​ឆ្លងកាត់​ដំណើរការ​ធ្វើ​ជា​ត្រីខកំប៉ុង ឆ្អឹង​ទាំងអស់នោះ​នឹង​ផុយ​ទន់អាច​ទទួល​ទាន​យ៉ាង​ងាយ ។ ដូច្នេះ​អ្នក​ដែល​ទទួល​ទាន​កាល់ស្យូម​បន្ថែម​ច្រើនជាង ​ពេល​ទទួលទាន​ត្រី​ស្រស់ ប៉ុន្តែ​យក​ល្អ​កុំ​ភ្លេច​ជ្រើសរើស​ត្រីខកំប៉ុង​ប្រភេទ​ត្រាំ​ ក្នុង​ទឹកអំបិល​ផង ព្រោះ​វា​មិន​មាន​ខ្លាញ់​តាម​រំខាន​ចិត្ត ។​

៣- ផ្លែឈើ​កំប៉ុង : ​ជា​ជម្រើស​មួយទៀត ដែល​ជួយ​ឲ្យ​អ្នកទទួលទាន​ផ្លែឈើ​បាន​ញឹកញាប់ ។ អ្វី​ដែល​គេ យល់ថា ផ្លែឈើ​កំប៉ុង​មិន​មាន​គុណប្រ យោជន៍​អាហារ ដោយសារ​តែ​សម័យមុនផ្លែឈើ​កំប៉ុង​មានតែ​ប្រភេទ​ត្រាំ​ទឹក​ស៊ី​រ៉ូម ឬ​ផ្លែឈើ​ដំ​ណាប់ ប៉ុន្តែ​សព្វថ្ងៃនេះ​មាន​ផ្លេឈើ​កំប៉ុង​បែប​ត្រាំ​ក្នុង​ទឹក​ផ្លែឈើ ៕

ប្រភព៖ iknow

  • ស្វែងយល់​ពី​អាហារ​កំប៉ុង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/02  Category:សុខភាព
Tags: