អ្នក​និយម​ភេសជ្ជៈ​ស្រវឹង នឹង​ទទួលបាន​ផល​អ្វី ប្រសិន​ផ្អាក “​ក្លែម​” ៣០ ថ្ងៃ

តាម​គេហទំព័រ Metro ដែល​ដកស្រង់​លទ្ធផល​របស់​ការពិសោធន៍​វិទ្យាសាស្ត្រ​លើ​សរីរាង្គ​របស់​អ្នក​និយម​គ្រឿង​ស្រវឹង ក្រោយពេល​ផ្អាក​ផឹក ៣០ ថ្ងៃ ។​

– សារជាតិ​ខ្លាញ់​ក្នុង​ថ្លើម​ថយចុះ ១៥%៖ ការ​ពិសា​ស្រា ប៊ី​យ៉ែ ច្រើន​នាំ​ឲ្យ​សារធាតុ​ខ្លាញ់​ត្រូវ​ស្តុក​ទុក​ក្នុង​ថ្លើម ប៉ុន្តែ ប្រការនេះ​វា​នឹង​ផ្លាស់ប្តូរ ប្រសិនបើ​អ្នក​តម​វា ៣០ ថ្ងៃ ។ គេហទំព័រ New Scientist បាន​ត្រួតពិនិត្យ​ថ្លើម​របស់​អ្នកស្ម័គ្រចិត្ត​តំណម​ស្រា ប៊ី​យ៉ែ រយៈពេល ៣០ ថ្ងៃ ពិនិត្យឃើញថា បរិមាណ​ខ្លាញ់​ក្នុង​ថ្លើម​របស់​ពួកគេ​ថយចុះ ១៥% ។​

– ការបរិភោគ​តិចជាង​មុន៖ លទ្ធផល​ស្រាវជ្រាវ​ត្រូវបាន​ផ្សាយ​ក្នុង​គេហទំព័រ Obesity កាលពី​ខែ​មិថុន ២០១៥ បញ្ជាក់ថា អ្នក​ដែល​ផឹកស្រា ប៊ី​យ៉ែ​ច្រើន បរិភោគ​អាហារ​ច្រើនជាង​អ្នក​ធម្មតា​ដែល​ពុំ “​ក្លែម​” ៣០% ឯណោះ ។​

– ប្រសិទ្ធភាព​ការងារ​ប្រសើរឡើង​៖ New Scientist បាន​ស្រាវជ្រាវ​លើ​អ្នកស្ម័គ្រចិត្ត​ឃើញថា ប្រសិទ្ធភាព​ការងារ​របស់​ពួកគេ​ក្រោយពេល​តម​គ្រឿង​ស្រវឹង ៣០ ថ្ងៃ កើនឡើង​ជាង ១៧% ។​

– តំណេក​ប្រសើរ​ជាង​មុន​៖ ការសិក្សា​ចុះផ្សាយ​លើ Alcoholism: Clinical and Experimental អះអាងថា ការបរិភោគ​គ្រៀង​ស្រវឹង មុនពេល​គេង វា​រំញោច​រលក alpha ក្នុង​ខួរក្បាល ធ្វើ​ឲ្យ​យើង​ដេក​ពុំបាន​ស្កប់ស្កល់ ។​

– កាត់បន្ថយ​ហានិភ័យ​មហារីក៖ គ្រឿង​ស្រវឹង​ត្រូវបាន​ចាត់ទុកថា ទាក់ទង​ដល់​មហារីក​ក្រអូមមាត់​, ថ្លើម​, សុដន់​, ពោះវៀនធំ និង​តូច ។ បោះបង់​ទម្លាប់​នេះ​ចោល មានន័យថា អ្នក​បាន​កាត់ចោល​ហានិភ័យ​ដែល​ទាក់ទង​ខាងលើ ។​

– ទម្ងន់​ថយចុះ ២% ៖ តាម New Scientist ដដែល នោះ​ក៏​ពិនិត្យឃើញថា ជា​មធ្យម​ទម្ងន់​របស់​អ្នកស្ម័គ្រចិត្ត​ចូលរួម​ស្រាវជ្រាវ​ថយចុះ ២% បន្ទាប់ពី​តម​គ្រឿង​ស្រវឹង ៣០ថ្ងៃមក។​

– ស្បែក​ស្អាត​ជាង​មុន៖ ភេសជ្ជៈ​មាន​អាកុល ពុំ​ត្រឹម​រំញោច​ឲ្យ​ស្បែក​បាត់បង់​ជាតិ​ទឹក​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ធ្វើ​ឲ្យ​មានប​ញ្ហ eczema ឬ អង្គែរ ។ ប្រសិនបើ​អ្នក​តម​គ្រឿង​ស្រវឹង​តែ ៣ ទៅ ៤ ថ្ងៃ ប៉ុណ្ណោះ ស្បែក​របស់​អ្នកនឹង​ប្រសើរ​ជាង​មុន​ភ្លាម ។​

– ទម្លាប់​ផឹក​នឹង​កាត់បន្ថយ​

ការស្រាវជ្រាវ​មួយ​លើ​មនុស្ស ៨៥៧ នាក់ បង្ហាញថា ក្រោយពេល​តម​គ្រឿង​ស្រវឹង ៣០ ថ្ងៃ វា​អាចជួយ​ឲ្យ​គេ​ពិសារ​តិចជាង​មុន​ពេញ​រយៈពេល ៦ ខែ ក្រោយមក ៕

ប្រភព៖ cen

  • អ្នក​និយម​ភេសជ្ជៈ​ស្រវឹង នឹង​ទទួលបាន​ផល​អ្វី ប្រសិន​ផ្អាក “​ក្លែម​” ៣០ ថ្ងៃ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/02  Category:សុខភាព
Tags: