ក្រសួង​អប់រំ​រៀបចំ​សិក្ខាសាលា​ត្រៀម​រៀបចំ​ការប្រកួត​ថ្នាក់ជាតិ ក្នុងទិសដៅ​ការប្រកួត​ស៊ី​ហ្គេម​

​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ព្រឹក​ថ្ងៃទី​២ ខែឧសភា នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បានរៀបចំ​សិក្ខាសាលា ដើម្បី​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១ ឆ្នាំ​២០១៦ ក្នុងទិសដៅ​ពង្រឹងសមត្ថភាព​សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​។ សិក្ខាសាលា​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​២០២​នាក់ ដែល​តំណាង​ឲ្យ​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​ទាំង​២៥​រាជធានី​-​ខេត្ត និង​តំណាង​សហព័ន្ធ​ជាតិ​ទាំង​១៤ ដែលមាន​ឈ្មោះ​នៅក្នុង​ការប្រកួត​កីឡា​ជាតិ​។

​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយកដ្ឋាន​អប់រំ​កាយ និង​កីឡា បាន​បញ្ជាក់ថា ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១ និង​ដើម្បី​អភិវឌ្ឍន៍ ព្រមទាំង​ព​ន្លឿ​ន​វិស័យ​អប់រំ​កាយ និង​កីឡា ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ក្រសួង​អប់រំ យុវជន និង​កីឡា​បានរៀបចំ​សិក្ខា​សា​ដើម​ប្បី​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​មួយ នៅ​ទីក​ស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) កាលពី​ព្រឹក​ថ្ងៃទី​២ ខែឧសភា​នេះ​។
ក្រសួង​អប់រំ​រៀបចំ​សិក្ខាសាលា​ត្រៀម​រៀបចំ​ការប្រកួត​ថ្នាក់ជាតិ ក្នុងទិសដៅ​ការប្រកួត​ស៊ី​ហ្គេម​

​លោក​បាន​បន្ថែមថា សិក្ខាសាលា​ធ្វើឡើង​រយៈពេល​មួយថ្ងៃ​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​២០២​នាក់ ក្នុងនោះ​មាន​មន្ត្រី​គ្រប់គ្រង​មកពី​អង្គភាព​ចំណុះ​អគ្គនាយកដ្ឋាន​កីឡា​ចំនួន​៨៥ មន្ត្រី​គ្រប់គ្រង និង​មន្ត្រី​បច្ចេកទេស ២៥ រាជធានី​ខេត្ត​ចំនួន​៧៥​នាក់ និង​មន្ត្រី​មកពី​បណ្តា​សហព័ន្ធ​ជាតិ​ទាំង​១៤ ដែលមាន​ឈ្មោះ​នៅក្នុង​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​ចំនួន​៤២​នាក់​។​

​សិក្ខាសាលា​ដែលមាន​សិក្ខា​២០២​នាក់​ចូលរួម​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ធំៗ​២ គឺ ដើម្បី​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា សម្រាប់​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១ ជាពិសេស ដើម្បី​ព​ន្លឿ​ន​វិស័យ​អប់រំ​កាយ និង​កីឡា​ក្នុងការ​ឈានឆ្ពោះ​ទៅកាន់​កា​រ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​។
ក្រសួង​អប់រំ​រៀបចំ​សិក្ខាសាលា​ត្រៀម​រៀបចំ​ការប្រកួត​ថ្នាក់ជាតិ ក្នុងទិសដៅ​ការប្រកួត​ស៊ី​ហ្គេម​

​លោក​អគ្គនាយកដ្ឋាន​កីឡា​រូបនេះ បញ្ជាក់ទៀតថា សម្រាប់​ការប្រកួត​កីឡា​ជាតិ នឹងធ្វើ​រៀងរាល់​២​ឆ្នាំ​ម្តង រហូតដល់​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​ចាប់ផ្តើម ការធ្វើ​បែបនេះ​ក្នុង​គោលបំណង​ដើម្បី​ពង្រឹងសមត្ថភាព បច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម និង​កីឡាករ​កីឡា​ការ​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​។ 
ក្រសួង​អប់រំ​រៀបចំ​សិក្ខាសាលា​ត្រៀម​រៀបចំ​ការប្រកួត​ថ្នាក់ជាតិ ក្នុងទិសដៅ​ការប្រកួត​ស៊ី​ហ្គេម​

​គួរ​បញ្ជាក់ថា សិក្ខា​ដែល​ធ្វើ​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​ម្ពុ​ជា ដោយមាន​ការចូលរួម​ពី​សំណាក់ លោក ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក អ៊ុក សិទ្ធិ​ជាតិ​អគ្គនាយកដ្ឋាន​អប់រំ​កាយ និង​កីឡា លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ព្រមទាំង​សមាជិក​សមាជិការ និង​សិក្ខាកាម​ជាច្រើនរូប​ទៀត​៕