រាជរដ្ឋាភិបាល​សម្រេច​ប្រគល់​ផ្ទេរ​ប្រាសាទ​កោះកេរ្តិ៍​ពី​អាជ្ញាធរ​អប្សរា​ទៅ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​គ្រប់គ្រង​វិញ

រាជរដ្ឋាភិបាល​សម្រេច​ប្រគល់​ផ្ទេរ​ប្រាសាទ​កោះកេរ្តិ៍​ពី​អាជ្ញាធរ​អប្សរា​ទៅ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​គ្រប់គ្រង​វិញ



ព្រះវិហារ ​៖ ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ប្រាសាទ​កោះកេរ្តិ៍​ ដែល​ពីមុន​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ​ពេល​នេះ​ត្រូវ​រាជរដ្ឋាភិបាល​កម្ពុ​ជា​សម្រេច​ប្រគល់​ផ្ទេរ​ទៅ​ឲ្យ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​គ្រប់គ្រង​វិញ ​ដោយសារ​ប្រាសាទ​កោះកេរ្តិ៍​ស្ថិតក្នុង​ទឹកដី​ ខេត្តព្រះវិហារ។

ប្រាសាទ​កោះកេរ្តិ៍​មាន​លក្ខណៈ​ពិសេស​រាង​ដូច​ពីរ៉ាមីត​ស្ថិតនៅ​ភូមិ​កោះ​កេរ្តិ៍​ ឃុំ​ស្រយង់​ ស្រុក​គូលែន​ ខេត្ត​ព្រះវិហារ។

នៅ​ព្រឹក​ថ្ងៃ​ទី​០២​ ខែ​ឧសភា​ ឆ្នាំ​២០១៦​នេះ​អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ និង​សហការី​ព្រមទាំង​អាជ្ញាធរ​ស្រុក​គូលែន​គ្រប់​ជាន់ថ្នាក់​បាន​និមន្ត​ព្រះសង្ឃ​ច្រើន​អង្គ​ធ្វើ​ពិធី​សូត្រ​មន្ត​ប្រោះព្រំ​លើករាសី ​​​​​​នៅ​ក្នុង​បរិវេណ​ប្រាសាទ​កោះកេរ្តិ៍​ផ្ទាល់។

អាជ្ញាធរ​ជាតិ​ព្រះវិហារ​បាន​បួងសួង​ដល់​បុព្វបុរស​ខ្មែរ​ ដែល​បាន​សាងសង់​ប្រាសាទ​ និង​វត្ថុ​សក្ដិសិទ្ធិ​ដើម្បី​សុំ​សេចក្តី​សុខ​សប្បាយ​ដល់​ថ្នាក់ដឹកនាំ​ថ្មី​ ដែល​ត្រូវ​ទទួល​ភារកិច្ច​មក​គ្រប់គ្រង​ការពារ​និង​អភិរក្ស​ឲ្យ​បាន​គង់វង្ស​នា​ពេល​នេះ៕
រាជរដ្ឋាភិបាល​សម្រេច​ប្រគល់​ផ្ទេរ​ប្រាសាទ​កោះកេរ្តិ៍​ពី​អាជ្ញាធរ​អប្សរា​ទៅ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​គ្រប់គ្រង​វិញ