អាហារ៧មុខសម្បូរដោយប្រូតេអ៊ីន

១. សាច់គោប្រឡាក់ៈ សាច់គោប្រឡាក់គ្រឿង ដែលហាលថ្ងៃត្រឹមស្រពាប់ៗ មានថាមពល ៧០កាឡូរីជាតិខ្លាញ់ត្រឹមតែ១ក្រាម ប៉ុន្តែផ្តល់ជា ប្រូតេអ៊ីនដល់ទៅ ១១ក្រាម។ អ្នកគួរជ្រើសរើសសាច់ ដែលមិនដាក់អំបិលច្រើពេក ឬគួរធ្វើសាច់គោប្រឡាក់ គ្រឿងដោយខ្លួនឯង។


២. ស៊ុតសៈ
ផ្តល់ថាមពលត្រឹម ១៥កាឡូរី គ្មានជាតិខ្លាញ់ និងកូឡេស្តូរ៉លផ្តល់ជាតិ ប្រូតេអ៊ីន ៤ក្រាម។ ចម្អិនស៊ុតសដោយមិនប្រើប្រេងឆា ចំនួន ២ ទៅ៣គ្រាប់ បន្ថែមម្រេច និងខ្ទឹមបារាំង និងបានជាអាហារសុខភាព។


៣. ហ្វ្រូម៉ា ធ្វើដោយខ្លួនឯង និងផ្លែឈើៈ
ទទួលទានហ្វ្រូម៉ា ធ្វើឲ្យខ្លួនឯង និងបានជាតិប្រូតេអ៊ីន ១៦ក្រាមថាមពល
១០២កាឡូរី និងជាតខ្លាញ់ ២ក្រាម ឬបន្ថែមផ្លែឈើ ក្នុងពេលទទួលទាន ផងនឹងក្លាយជា អាហារសម្រន់ ដើម្បីសុខភាពយ៉ាងល្អ។


៤. ត្រីធូណាៈ
ជាអាហារសម្បូរ ដោយជាតិប្រូតេអ៊ីន ដែលមានប្រមាណ ២៥ក្រាម ក្នុងមួយកំប៉ុង និងផ្តល់ថាមពលចំនួន ១១១កាឡូរី ដោយ គ្មានជាតិខ្លាញ់។ប៉ុន្តែមិនគួរបន្ថែម ទឹកម៉ាយ៉ង់ណេស ចូលទៅជាមួយនោះទេ។


៥. ទឹកក្រឡុកប្រូតេអ៊ីនៈ
អ្នកអាចធ្វើទឹកក្រឡុក ប្រូតេអ៊ីនដោយខ្លួនឯង បានងាយៗ គឺយកទឹកសណ្តែក២ពែង
ស៊ុតស ៣គ្រាប់ ចេក១ផ្លែ ប៊័រសណ្តែក ១ស្លាបព្រាបាយ អង្ករអាវ័ន ១/៣ ពែងក្រឡុកចូលគ្នា នឹងបានទឹកក្រឡុងប្រូតេអ៊ីន ដែលសម្បូរដោយ ជីវជាតិអាហារ។


៦. ស៊ុបធញ្ញជាតិៈ
ដូចជាស៊ុបសណ្តែក ឬគ្រាប់ធញ្ញជាតិផ្សេងៗ ស៊ុបធញ្ញជាតិ១ ពែងផ្តល់ថាមពល​២៣០កាឡូរីជាតិខ្លាញ់ ១ក្រាម និង ជាតិប្រូតេអ៊ីន ១៨ក្រាម។


៧. ប៊័រសណ្តែកៈ
បើអ្នកចូលចិត្តនំសេនវិចសណ្តែកនេះ ជាអាហារសម្បូរដោយជាតិ ប្រូតេអ៊ីនមួយប្រភេទដោយប៊័រសណ្តែក ១ស្លាបព្រាបាយ ផ្តល់ជាប្រូតេអ៊ីន ៤ក្រាម ជាតិខ្លាញ់ ៨ក្រាម និងផ្លល់ថាមពល៩៥កាឡូរី។ គួរយកប៊័រសណ្តែក មកលាបលើនំបុ័ង និងបន្ថែមផ្លែឈើចូលទៅ ក្នុងសេនវិចនោះ៕

ប្រភព៖ iknow

  • អាហារ៧មុខសម្បូរដោយប្រូតេអ៊ីន已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/05/02  Category:សុខភាព
Tags: