ផឹកទឹក​រមៀត​ក្តៅ​ឧណ្ហៗ​ពេលព្រឹក​ជាប់​គ្នា ១២ ខែ ហើយ​បន្ទាប់មក​រឿងនេះ​នឹង​កើតឡើង​

    ​រមៀត​បាន​កំពុង​ក្លាយជា​គ្រឿងទេស​ដ៏​ពេញនិយម​បំផុត​មួយ ដោយសារតែ​ហេតុផល​ល្អៗ​ជាច្រើន​របស់​វា​។ និយាយ​ត្រួសៗ វា​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម និង​ផ្តល់នូវ​ប្រសិទ្ធភាព​ដ៏​ពូកែ​សម្រាប់​សុខភាព ដោយសារ​វា​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ប្រឆាំង​ភាព​ចាស់ និង​ប្រឆាំង​ការ​ហើម​រលាក​។ 

​    ​សមាសធាតុ​សកម្ម​រប​ស់វា​គឺមាន​ឈ្មោះថា Curcumin ដែល​ផ្តល់​អត្ថប្រយោជន៍​សុខភាព​យ៉ាងច្រើន ហើយ​អត្ថបទ​វិទ្យាសាស្ត្រ​ដែល​បាន​ពិនិត្យឡើងវិញ​ចំនួន​ជាង ៧០០០ ក៏បាន​ពន្យល់​អំពី​ប្រសិទ្ធភាព​របស់​សមា​ធាតុ​នេះ​មកលើ​សុខភាព​របស់​យើង​ផងដែរ​។ 

​    ​ហេតុដូច្នេះ​ហើយ​បានជា​ទឹក​រមៀត​គឺជា​ភេសជ្ជៈ​ល្អ​ដល់​សុខភាព​បំផុត​មួយ ដែល​អ្នក​អាច​ផឹក​បាន​។ 

​    ​នេះ​ជា​សាច់រឿង​ដ៏​អស្ចារ្យ​របស់​ស្ត្រី​ម្នាក់​មកពី​ទីក្រុង Bristol របស់​អង់គ្លេស​។ បន្ទាប់ពី​ផឹក​បាន ១២ ខែ ស្ត្រី​មកពី​អង់គ្លេស​រូបនេះ​បានទទួល​នូវ​អត្ថប្រយោជន៍​សុខភាព​ដ៏​មិនគួរ​ឱ្យ​ជឿ​។ 

​    ​គាត់​មាន​កម្រិត​អាស៊ី pH ដ៏​អស្ចារ្យ ដែល​ជួយ​មិនឱ្យ​លើស​ជាតិ​អាស៊ីត​ក្នុង​ខ្លួន ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង បំបាត់រោគ​សញ្ញា​ជំងឺ​សន្លាក់​។ គាត់​ទទួលបាន​រាល់​អត្ថប្រយោជន៍​ទាំងនេះ​តាមរយៈ​ការទទួល​ទាន​ទឹក​ក្តៅ​ឧណ្ហៗ​លាយ​រមៀត​រាល់​ព្រឹក​ពោះ​ទទេរ​រយៈពេល ១២ ខែ​។ 

​    ​* តើ​ត្រូវ​ផ្សំ​ទឹក​រមៀត​នេះ​យ៉ាងដូចម្តេច​? 
​    ​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​កែវ (២៥០ មិ​ល្លី​លីត្រ​) ត្រូវដាក់​ម្សៅ​រមៀត ១ ស្លាបព្រា​កាហ្វេ ឬ​រមៀត​លាង​ស្អាត​១​មើម និង​ម្រេច​មួយ​ចឹប រួច​កូរ​ឱ្យ​សព្វ​។ ផឹក​វា​ឱ្យអស់​ភ្លាមៗ​ទាន់​នៅ​ក្តៅ​ឧណ្ហៗ​។ 

​    ​ទឹក​រមៀត​គួរ​ផឹក​រាល់​ព្រឹក​ពោះ​ទទេរ ហើយ​ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​សុខភាព ដែល​អ្នកនឹង​ទទួលបាន​៖ 

​    ​១. ជំរុញ​សុខភាព​បេះដូង​
​    ​២. ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២
​    ​៣. ទប់​កុំ​ឱ្យលើស​ជាតិ​អាស៊ីត​ក្នុង​រាងកាយ​
​    ​៤. ការពារ​ខួរក្បាល​
​    ​៥. ប្រឆាំង​ការ​ហើម​រលាក​
​    ​៦. ប្រឆាំង​កោសិកា​ជំងឺមហារីក​
​    ​៧. បំបាត់​រោគសញ្ញា​ជំងឺ​រលាក​សន្លាក់​
​    ​៨. ជួយ​ជំរុញ​ការរំលាយ​អាហារ​
​    ​៩. ការពារ​ថ្លើម​
​    ​១០. ពន្យារ​ភាព​ចាស់​ជ្រីវជ្រួញ និង​ជួយ​ឱ្យ​អាយុ​វែង​៕