មិនគួរ​ឱ្យ​ជឿ​! ត្របែក​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខ​ភាពមិន​នឹកស្មាន​ដល់​!

​    ​លោកអ្នក​ដែល​និយម​ទទួលទាន​ម្ជូរ ថ្ងៃនេះ​រឹតតែ​សប្បាយចិត្ត​នៅពេល​ដឹងថា ត្របែក ដែលជា​ផ្នែក​មួយ​នៃ​ម្ជូរ​ដ៏​ពេញនិយម ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​។ ពិសា​ត្របែក​ទៀងទាត់ លោក​អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​សុខភាព​ដូចខាងក្រោម​៖

មិនគួរ​ឱ្យ​ជឿ​! ត្របែក​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខ​ភាពមិន​នឹកស្មាន​ដល់​!​    ​១. ប្រឆាំង​ភាព​ចាស់​ជ្រីវជ្រួញ​ដោយសារ​ត្របែក​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។​
​    ​២. ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​រាងកាយ​ការពារ​ជំងឺ​ផ្សេងៗ​។ 
​    ​៣. កាត់បន្ថយ​និង​ទប់ស្កាត់​ជាតិ​ខ្លាញ់​ក្នុង​ឈាម​។​
​    ​៤. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​។​
​    ​៥. ព្យាបាល​ជំងឺ​រាគរូស​។ 
​    ​៦. ជួយ​កុំឱ្យ​ឡើង​សម្ពាធ​ឈាម​។​
​    ​៧. រក្សា​តុល្យភាព​កម្រិត​ជាតិ​ស្ករ​ចំពោះ​ជំងឺ​ទឹកនោមផ្អែម​។​
​    ​៨. ទប់ស្កាត់​ជំងឺ​បេះដូង​។​
​    ​៩. ជួយ​បំបាត់​ការឈឺ​ធ្មេញ និង​ហើម​អញ្ចាញ​។​
​    ​១០. ជួយ​ព្យាបាល​រាក់​ស៊ី​ធ្មេញ​។ 
​    ​១១. បណ្តេញ​ជាតិពុល​ពី​រាងកាយ​។ 
​    ​១២. ព្យាបាល​ដំបៅ​កន្ទួល​លើ​ស្បែក​ដោយ​ការ​លាបទឹក​ត្របែក​ពីលើ​។  
​    ​១៣. ទឹក​របស់​ស្លឹក​ត្របែក​អាចយ​កមក​ព្យាបាល​របួស​រ៉ាំរ៉ៃ និង បន្សាប​ពិសពស់​ចឹក​។ 
​    ​១៤. ឫស​ត្របែក​អាច​យកមក​លាយ​ជាមួយ​ទឹក​បិត​ព្យាបាល​បូស​។ 
​    ​១៥. សំបក​ត្របែក​អាច​យកមក​ជម្រះ​ស្នាម​ប្រឡាក់​លើ​សម្លៀកបំពាក់​៕