សមត្ថកិច្ច​កាំកុងត្រូល​បន្ត​ចុះ​ត្រួតពិនិត្យ​ការ​ដាក់​តាំង​លក់​ចំណីអាហារ និង​ដកហូត​ទំនិញ​ខូច​គុណភាព​តាម​ផ្សារ

សមត្ថកិច្ច​កាំកុងត្រូល​បន្ត​ចុះ​ត្រួតពិនិត្យ​ការ​ដាក់​តាំង​លក់​ចំណីអាហារ និង​ដកហូត​ទំនិញ​ខូច​គុណភាព​តាម​ផ្សារ

បន្ទាយមានជ័យ ​៖​ ទំនិញ​ខូចគុណភាព​ជា​ច្រើន​មុខ ត្រូវ​បាន​សមត្ថកិច្ច​កាំកុងត្រូល​ សហការ​ជាមួយ​ប៉ូលិស​សេដ្ឋកិច្ច ធ្វើការ​ដកហូត ខណៈ​ពេល​ចុះ​ត្រួតពិនិត្យ​លើ​ទំនិញ​នៅ​តាម​ទីផ្សារ​នៃ​ផ្សារ​ចក្រី ស្ថិត​ក្នុង​ឃុំ​ព្រះនេត្រព្រះ​ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ដែល​កំពុង​ធ្វើ​ចរាចរ​លក់ដូរ កាលពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៦។
លោក​ហុង លៀង ​អនុប្រធាន​សាខា​កាំកុងត្រូល​ ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា ​: តាម​ការ​ណែនាំ​ពី​លោក​ស៊ាន ស៊ី​ណាត​ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​ ​បាន​អនុញ្ញាត​ឲ្យ​ចុះ ត្រួត​ពិនិត្យ​​ ​រាល់​ទំនិញ ​ដែល​ធ្វើ​ចរាចរ​នៅ​ទីផ្សារ​ ដោយ​យកចិត្តទុកដាក់​ពី​មន្ត្រី​ជំនាញ ​ហើយ​ក្រុម​អាជីវករ​មួយ​ចំនួន​ក៏​ត្រូវ​បាន​ឲ្យ​ផ្តិតមេដៃ​ធ្វើ​កិច្ចសន្យា​ក្នុង​ការ​បញ្ឈប់​នាំ​ទំនិញ​ខូចគុណភាព​ និង​គ្មាន​យីហោ​លក់ដូរ​តទៅទៀត។
ជា​លទ្ធផល​មន្ត្រី​ជំនាញ​បាន​ធ្វើ​ការ​ដកហូត នូវ​ទំនិញ​មួយ​ចំនួន ដូចជា ទឹក​ម្ទេស​ហួស​កាលបរិច្ឆេទ​ចំនួន​២​ដប នំ​គ្មាន​ស្លាក​សញ្ញា និង​ដុះ​ផ្សិត​ចំនួន​៨៤​ថង់ ទឹកដោះគោ​អូ​ឡា​ទេ ហួស​កាលបរិច្ឆេទ ១​កំប៉ុង ទឹក​ផ្លែឈើ​ឆាំ​ឆាំ ចំនួន​១៦៩​កំប៉ុង និង​ទឹក​សាំ​ម៉ូ​រ៉ៃ ចំនួន​២០​ដប សរសៃ​គុយទាវ​មាន​ជាតិ​បូរ៉ាក់​ចំនួន​៥​គីឡូក្រាម។
លោក​ហុង លៀង ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​ចំពោះ អាជីវករ​បាន​ធ្វើ​កិច្ចសន្យា​ ហើយ​នៅតែ​បន្ត​នាំចូល​រាល់​ទំនិញ​ខូចគុណភាព ដាក់​លក់​តទៅទៀត​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់៕