ទុស្សេ​ខ្សែ​ភ្លើង ​ឆេះ​ផ្ទះ​​ប្រជាពលរដ្ឋ​១​ខ្នង​នៅ​សៀមរាប

ទុស្សេ​ខ្សែ​ភ្លើង ​ឆេះ​ផ្ទះ​​ប្រជាពលរដ្ឋ​១​ខ្នង​នៅ​សៀមរាប



សៀមរាប ​៖ ​លំនៅឋាន​មួយ​ខ្នង​ធ្វើ​អំពី​ថ្ម ប្រក់​ស័ង្កសី​ មាន​ទំហំ​៧​គុណ​៥​ម៉ែត្រ ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​មួយ​ចំនួន ​សំណាងល្អ​ជួយ​ពន្លត់​ទាន់។

ហេតុការណ៍​នេះ បាន​​បង្ក​ការ​ភ្ញាក់ផ្អើល​​​​​នៅ​វេលា​ម៉ោង​​១​និង​៥០​នាទី​ ​ថ្ងៃ​ទី​០២ ​ខែ​ឧសភា​ ឆ្នាំ​២០១៦ ​ស្ថិតនៅ​ក្រុម​ទី​០១​ ភូមិ​ទ្រាំង ​សង្កាត់​ស្លក្រាម ​ក្រុង​សៀមរាប។

សមត្ថកិច្ច​មូលដ្ឋាន​ និង​កម្លាំង​ការិយាល័យ​នគរបាល​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រួម​ទាំង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចុះ​ជួយ​អន្តរាគមន៍​ និង​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ​ខាង​លើនេះ​បាន​រលត់​ទៅ​វិញ​ទាំងស្រុង​នៅ​វេលា​ម៉ោង​​២ ​និង​២០​នាទី។ ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​​​អគ្គិភ័យ នេះ​ មិន​បណ្ដាល​ឲ្យ​អ្នកណាម្នាក់​រងរបួស​នោះទេ។

សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​មានឈ្មោះ ហៃ លី​ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​មាន​មុខរបរ​ ជាង​ជួសជុល​ម៉ូតូ។ ករណី​ភ្លើង​ឆេះ​លំនៅឋាន​នេះ ​បណ្ដាលមកពី​ទុស្សេ​ខ្សែភ្លើង​នៅ​ក្នុង​បន្ទប់​គេង ​ហើយ​​ក្នុង​ករណី​នេះ​ធ្វើ​ឲ្យ​ខូចខាត ​ម៉ូតូ​០១​គ្រឿង និង​សម្ភារៈ​ក្នុង​បន្ទប់​គេង​ស្ទើរ​ទាំងស្រុង រួម​ទាំង​សម្ភារៈ​ជួសជុល​ម៉ូតូ​អស់​មួយ​ចំនួន​ទៀត។ តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​រាលដាល​ដល់​លំនៅឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្បែរ​នេះ​​ឡើយ ​​​ដោយ​សារ​មានការ​ជួយ​អន្តរាគមន៍​បាន​ទាន់​ពេល​របស់​កងកម្លាំង​មាន​សមត្ថកិច្ច​របស់​យើង​ផង​ដែរ៕

ទុស្សេ​ខ្សែ​ភ្លើង ​ឆេះ​ផ្ទះ​​ប្រជាពលរដ្ឋ​១​ខ្នង​នៅ​សៀមរាប

ទុស្សេ​ខ្សែ​ភ្លើង ​ឆេះ​ផ្ទះ​​ប្រជាពលរដ្ឋ​១​ខ្នង​នៅ​សៀមរាប

ទុស្សេ​ខ្សែ​ភ្លើង ​ឆេះ​ផ្ទះ​​ប្រជាពលរដ្ឋ​១​ខ្នង​នៅ​សៀមរាប