រថយន្ត​ហាយប្រ៊ីត​បុក​ម៉ូតូ​ពី​ក្រោយ​ស្លាប់​២ ​របួស​៤​ រថយន្ត​ឆេះ​ហ្មត់

រថយន្ត​ហាយប្រ៊ីត​បុក​ម៉ូតូ​ពី​ក្រោយ​ស្លាប់​២ ​របួស​៤​ រថយន្ត​ឆេះ​ហ្មត់



ភ្នំពេញ​ ៖ ​​​រថយន្ត​ម៉ាក​ហាយ​ប្រ៊ីត ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2w-6797​​ ​ស៊េរី​០៩ ​ឡើង​០១១​ បាន​បើក​បោះពួយ​ទៅ​បុក​ម៉ូតូ​ពីក្រោយ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់​ និង​រង​របួស​៤​នាក់។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់ ​ថ្ងៃ​ទី​២​ ខែ​ឧសភា​ ឆ្នាំ​២០១៦​នៅ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​ សង្កាត់​ចាក់អង្រែលើ ​ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​នៅមុន​ម៉ោង​គ្រោះថ្នាក់​ រថយន្ត​បាន​បើក​ពី​ជើង​មក​ត្បូង​ ​រួច​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​២​គ្រឿង​បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​​ ​​​​​ស្លាប់​ពីរ​នាក់​ របួស​៤​នាក់​ ហើយ​រថយន្ត​បាន​ឆេះ​ហ្មត់​រួម​ទាំង​ម៉ូតូ។ ក្រោយ​កើតហេតុ ​អ្នក​បើកបរ​រថយន្ត​ ​ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន ​តែ​ជនរងគ្រោះ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ៕