បន្ទាប់ពី​ប្រកាស​ចូល​សមរភូមិ​វិញ Nokia នឹង​ទិញ​ក្រុមហ៊ុន Withings ក្នុងតម្លៃ ១៩១ លាន​ដុល្លារ​

    ​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ពាក់​ដៃ​និង​សម្ភារៈ​សុខាភិបាល​របស់​បារាំង Withings នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​អតីត​ក្រុមហ៊ុន​បង្កើត​ទូរស័ព្ទដៃ Nokia នៅ​ចុង​ឆ្នាំនេះ​។​

​    ​ក្រុមហ៊ុន Nokia បានប្រកាសថា​នឹង​ទិញយក​ក្រុមហ៊ុន Withings ក្នុង ១៩១​លាន​ដុល្លារ​។ ក្រុមហ៊ុន​បារាំង​នេះ​នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​បច្ចេកវិជ្ជា​ថ្មី​របស់ Nokia ។​

​    ​នៅ​ដំណាក់កាល​បន្ទាប់ ក្រុមហ៊ុន Nokia នឹង​ងើប​មុខមាត់​ឡើង​ដោយ​ពឹង​ផ្អែកលើ​ឈ្មោះ​យីហោ​របស់ខ្លួន បន្ទាប់ពី Microsoft បាន​ទិញយក​ក្នុង​ឆ្នាំ​២០១៣​។ ក្នុង​សេចក្ដីថ្លែងការណ៍​មួយ លោក Ramzi Haidamus នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Nokia បាន​និយាយថា​ក្រុមហ៊ុន​របស់គាត់​ឥឡូវ​មាន​ជំហរ​ជាក់លាក់​ដើម្បី​នាំយក​នូវ​ប​ច្ចេ​វិជ្ជា​ថ្មី​នៃ​សុខភាព​ឌីជីថល​។ 

​    ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Withings លោក Cedric Hutchings បាន​និយាយថា​គាត់​ពិតជា​រំភើប​ដែល​បាន​ចូលរួម​ជាមួយនឹង​ក្រុមហ៊ុន Nokia ដើម្បី​នាំមក​នូវ​បច្ចេកវិជ្ជា​ត​ភ្ជាប់​ទៅនឹង​សុខភាព​ជួយ​មនុស្ស​ជុំវិញ​ពិភពលោក​៕