Microsoft បង្ហាញ​ក្ដារ​ចុច​របស់ iPhone វាយ​ដៃ​ម្ខាង​បាន​យ៉ាង​លឿន​

    ​ដោយសារ iPhone មាន​អេក្រង់​កាន់តែ​ធំ អ្នកប្រើប្រាស់​ជាច្រើន​បាន​ប្រឈម​នឹង​បញ្ហា​វាយ​លើ​ក្ដារ​ចុច​។​

​    ​យ៉ាងណាមិញ ក្រុមហ៊ុន Microsoft ទំនងជា​អាចជួយ​សង្គ្រោះ​ម្ចាស់ Apple បាន​ជាមួយនឹង​ក្ដារ​ចុច​ដៃ​មួយ​ថ្មី ដែល​អាច​ដោ​ន​ឡូត​ដោយ​ឥតគិតថ្លៃ​។​

​    ​អ្នកប្រើប្រាស់​អាច​ដោ​ន​ឡូត​កម្មវិធី​ថ្មី Word Flow ពី iTune Store ដែល​អាច​ចុច​ដៃ​ម្ខាង​យ៉ាង​ងាយស្រួល​សម្រាប់​អ្នក​ប្រើ iPhone អេក្រង់​ធំ​។​

Microsoft បង្ហាញ​ក្ដារ​ចុច​របស់ iPhone វាយ​ដៃ​ម្ខាង​បាន​យ៉ាង​លឿន​

​    ​Word Flow មាន​រាង​ជា​ធ្នូ មាន​ភាព​ឆ្លាត​វៃ​នៅពេល​អ្នក​វាយ​ពាក្យ​បន្ទាប់ ជួយ​កែ​ពាក្យ​ខុស​មក​ត្រូវ និង​ល្អ​ជាង​ក្ដារ​ចុច​ដទៃ​។ ម្យ៉ាងវិញទៀត យើង​អាចដាក់​រូប​មនុស្ស​ជាទី​ស្រឡាញ់​នៅលើ​ក្ដារ​ចុច​នេះ​បាន​ទៀតផង​៕

Microsoft បង្ហាញ​ក្ដារ​ចុច​របស់ iPhone វាយ​ដៃ​ម្ខាង​បាន​យ៉ាង​លឿន​