ពួក Hacker កំពុង​កូរ​អង់គ្លេស ដោយ​ប្រើ​លេខ ៤ ខ្ទង់​តេ​ទៅ​អ្នកប្រើប្រាស់​ដើម្បី​លួច​លុយ​តាម​បណ្តាញទូរស័ព្ទ​

    ​ល្បិច​បោក​ថ្មី​តាមរយៈ​ការ​តេ​លើ​ទូរស័ព្ទ នៅពេល​ឃើញ​លេខ 0845 បន្ទាប់មក​អ្នក​អាច​នឹង​បាត់បង​ប្រាក់​របស់​អ្នក ហើយ​ឥឡូវ​រឿង​មួយ​នេះ​កំពុងស្ថិត​ក្រោម​ការ​ស៊ើប​អ​ង្គេ​ត​ដោយ​ក្រុមហ៊ុន Ofcom​។​

​    ​អ្នក​ប្រើ​ទូរស័ព្ទ​ទាំងអស់​ពេល​ឃើញ​លេខ 0845 ឬក៏ 0843 សូមកុំ​ទទួល​ឱ្យសោះ ព្រោះ​លេខ​បួន​ខ្ទង់​នឹង​អាចឱ្យ​អ្នក​អស់ប្រាក់​ជាក់​ជាមិនខាន​។​

​    ​អ្នកប្រើប្រាស់​ទូរស័ព្ទ​ម្នាក់​បាន​និយាយ​ទៅកាន់​វេ​ប​សាយ Dailymail ថា​គាត់​មិនដែល​បានឃើញ​លេខ​បែបនេះ​សោះ ដែលជា​កើតឡើង​ជារឿយៗ​នៅ​ពាក់កណ្ដាល​អា​ធ្រា​ត្រ សម្រាប់​អ្នក​ប្រើ​បណ្ដាញ Vadafone​។​

​    ​យ៉ាងណាមិញ ខាង​ក្រុមហ៊ុន Vadafone បាន​បញ្ជាក់ថា​ពុំមាន​លេខ​បែបនេះ​តេ​ទៅ​អតិថិជន​ខ្លួន​នោះទេ​៕