មណ្ឌល​សុខភាព​ចំនួន​៥ ​និង​ប៉ុស្តិ៍​សុខភាព​ជាច្រើន​កន្លែង​កំពុង​ប្រឈម​ការ​ខ្វះ​ទឹក​ប្រើប្រាស់

មណ្ឌល​សុខភាព​ចំនួន​៥ ​និង​ប៉ុស្តិ៍​សុខភាព​ជាច្រើន​កន្លែង​កំពុង​ប្រឈម​ការ​ខ្វះ​ទឹក​ប្រើប្រាស់



មណ្ឌលគិរី ​៖ ​មណ្ឌល​សុខភាព​ចំនួន​៥ ​និង​ប៉ុស្តិ៍​សុខភាព​ជាច្រើន​កន្លែង​រួម​ទាំង​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ផង​ដែរ នៅ​ខេត្ត​មណ្ឌលគិរី​កំពុង​ប្រឈម​បញ្ហា​កង្វះខាត​ទឹក​ប្រើប្រាស់។

ប្រភព​ពី​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​ឲ្យ​ដឹងថា មណ្ឌល​សុខភាព​ទាំង​៥​នោះ ​រួម​មាន​មណ្ឌល​សុខភាព​ស្រុក​កែវ​សីមា, មណ្ឌល​សុខភាព ក្រង់​តេះ​ ស្រុក​ពេ​ជ្រា​ដា, មណ្ឌល​សុខភាព​ភូមិ​ទួល ​ស្រុក​កោះ​ញែក​, មណ្ឌល​សុខភាព​ឃុំ​មេ​ម៉​ង់​ ស្រុក​កែវ​សីមា និង​មណ្ឌល​សុខភាព​អូររាំង ស្រុក​អូររាំង រួម​ទាំង​ប៉ុស្តិ៍​សុខភាព​ជាច្រើន​ទៀត​កំពុង​ប្រឈម​នឹង​បញ្ហា​ជួប​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់។

លោក​ផាត សុ​ភិន ប្រធាន​មណ្ឌល​សុខភាព​ឃុំ ក្រង់​តេះ ឲ្យ​ដឹង​ថា ​នៅ​មណ្ឌល​សុខភាព​របស់​លោក​មាន​អណ្ដូងស្នប់​ចំនួន​១ ​ហើយ​ទាក់ទង​នឹង​ការប្រើប្រាស់​ទឹក​វិញ​គឺ​មិន​បាន​គ្រប់គ្រាន់​ឡើយ។ លោក​បាន​ធ្វើ​ការ​សំណូមពរ​ដល់​មន្ទីរ​សុខាភិបាល​ខេត្ត​ ក៏​ដូចជា​​អាជ្ញាធរ​ស្រុក​ ខេត្ត ​ជួយ​ដោះស្រាយ​ពី​បញ្ហា​នេះ​ផង ​ដើម្បី​ជួយ​សម្រួល​ក្នុង​ការ​ប្រើប្រាស់​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់។

លោក​ប៊ុន សួរ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​០២ ​ខែ​ឧសភា ​ឆ្នាំ​២០១៦​នេះ​​​ប្រាប់​ថា លោក​កំពុង​កៀរគរ​រក​ជំនួយ​ជា​ថវិកា​ក្ដី ​ឬ​ជា​អណ្ដូង តាមរយៈ​អង្គការ​ដៃគូ​នានា និង​សប្បុរស​ផង​ដែរ ប្រយោជន៍​ដើម្បី​យក​មក​ផ្ដល់​ឲ្យ​មណ្ឌល​សុខភាព​ និង​ប៉ុស្តិ៍​សុខភាព​ ដែល​កំពុង​ជួបប្រទះ​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់។
លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​នៅ​រសៀល​ថ្ងៃនេះ​​ ​បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ថា បញ្ហា​ជួប​ការ​ខ្វះ​ទឹក​សម្រាប់​ប្រើប្រាស់​នេះ ​​​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់ និង​មូលដ្ឋាន​មួយ​ចំនួន​ក្នុង​ខេត្តមណ្ឌលគិរី​ពិតជា​បាន​និង​កំពុង​ជួបប្រទះ​បញ្ហា​នេះ​មែន។ កន្លងមក​នៅ​ខេត្ត​មណ្ឌលគិរី​នេះ ​នៅ​តាម​មូលដ្ឋាន និង​តំបន់​មួយ​ចំនួន​តាម​បណ្ដា​ស្រុក, ​​ខេត្ត​ និង​ថ្នាក់លើ​ ព្រមទាំង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​មួយ​ចំនួន​ រួម​ទាំង​បណ្ដា​អង្គការ​ជា​ដៃគូ​ បាន​ចុះ​ផ្តល់​ជា​អណ្តូង​ជូន​បងប្អូន​នៅ​តាម​មូលដ្ឋាន​ជាច្រើន​ ដែល​បាន​ជួប​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​នេះ តែ​ទោះបីជា​យ៉ាងណា​ក៏ដោយ​យុទ្ធនាការ​ និង​សកម្មភាព​នេះ​វា​មិនបាន​ឆ្លើយតប​តាម​តម្រូវការ​របស់​បងប្អូន​ឡើយ។

លោក​អភិបាលខេត្ត​បាន​ថ្លែង​បន្ត​ថា ខេត្ត​កំពុង​ចាត់ចែង​ស្នើ​​ឲ្យ​មន្ត្រី​ជំនាញ​ទាំងអស់​គ្រប់​មន្ទីរ​អង្គភាព​នៅ​មណ្ឌលគិរី​ ចុះ​ធ្វើការ​ស្រាវជ្រាវ​ដល់​មូលដ្ឋាន​ផ្ទាល់​ដើម្បី​ប្រមូល​ព័ត៌មាន​ស្តីពី​ការ​ខ្វះខាត​ទឹក និង​ធ្វើការ​ឆ្លើយតប​ដល់​ពួកគាត់​ឲ្យ​បាន​ទាន់​ពេល​វេលា បើ​ទោះបី​ការ​ឆ្លើយតប​ទាំង​អស់នោះ​វា​មិន​ទាន់​បាន​គ្រប់គ្រាន់​តាម​ត្រូវការ​ក៏ដោយ។ លោក ខែម ភារ​ម្យ ប្រធាន​មន្ទីរ​ធនធាន​ទឹក​ និង​ឧតុនិយម​ខេត្ត​មណ្ឌលគិរី​ពុំ​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បានទេ​ថ្ងៃនេះ។
សូម​ជម្រាប​ថា លោក​ប្រធាន​មន្ទីរ​ធនធាន​ទឹក​មណ្ឌល​គិរី ប្រជាពលរដ្ឋ​ជាច្រើន​នាំគ្នា​ខ្សឹបខ្សៀវ​គ្នា​ថា មិនដែល​ឃើញ​គាត់​មុខ​​​​​​​ឡើយ​ មិន​ដឹង​ថា​គាត់​អញ្ជើញ​ទៅ​ទីណា​ទេ ព្រោះ​មិនដែល​ឃើញ​មក​ធ្វើ​ការងារ​សោះ៕

មណ្ឌល​សុខភាព​ចំនួន​៥ ​និង​ប៉ុស្តិ៍​សុខភាព​ជាច្រើន​កន្លែង​កំពុង​ប្រឈម​ការ​ខ្វះ​ទឹក​ប្រើប្រាស់

មណ្ឌល​សុខភាព​ចំនួន​៥ ​និង​ប៉ុស្តិ៍​សុខភាព​ជាច្រើន​កន្លែង​កំពុង​ប្រឈម​ការ​ខ្វះ​ទឹក​ប្រើប្រាស់

មណ្ឌល​សុខភាព​ចំនួន​៥ ​និង​ប៉ុស្តិ៍​សុខភាព​ជាច្រើន​កន្លែង​កំពុង​ប្រឈម​ការ​ខ្វះ​ទឹក​ប្រើប្រាស់

មណ្ឌល​សុខភាព​ចំនួន​៥ ​និង​ប៉ុស្តិ៍​សុខភាព​ជាច្រើន​កន្លែង​កំពុង​ប្រឈម​ការ​ខ្វះ​ទឹក​ប្រើប្រាស់