យុទ្ធសាស្ត្រ ៥ ចំណុច​ដើម្បី​បង្កើន​វិជ្ជាគុណ​សិច​ដល់​នារី

សុភាព​បុរស​ទាំង​ឡាយ តើ​លោក​ធ្លាប់​ខក​ចិត្ត​នៅ​ពេល​ដែល​រាត្រី​យប់​ស្ងាត់ ខំ​ស្កាត់​ទៅ​កេះ​ភរិយា​បបួល​គ្នា​ឡើង​ឋាន​សួគ៌​នោះ តែ​បែរ​ជា​ត្រូវ​នាង​រអ៊ូ​ថា ចាំ​ថ្ងៃ​ស្អែក​ទេ? ប្រសិន​បើ​ នាង​ចូល​ចិត្ត​ពន្លត់​ភ្លើង​តណ្ហា​របស់​អ្នក​ជា​ញឹកញាប់​នោះ ទង្វើ​នេះ​ក៏​អាច​នឹង​ប៉ះពាល់​ដល់​ចំណង​ស្នេហា​ដែរ។ ដូច្នេះ​ហើយ អ្នក​មិន​ត្រូវ​ឈរ​ឱប​ដៃ ឬ​គេង​គ្រប​ភួយ​ដោយ​មិន​បញ្ចេញ​សកម្មភាព​តប​ត​អ្វី​នោះ​ទេ។ខាង​ក្រោម​នេះ​គឺជា​ដំណោះស្រាយ​មួយ​ចំនួន​ ដែល​អ្នក​ជំនាញ​ចិត្ត​សាស្ត្រ​ផ្លូវ​ភេទ​បាន​ណែនាំ​ឲ្យ​បុរស​ប្រតិបត្តិ​ ចំពោះ​ស្ត្រី​ដែល​មិន​សូវសកម្ម​នឹង​ជីវិត​ផ្លូវ​ភេទ។
ក្បួន​ទី១ : បើ​នាង​ថា​ឈឺ ចូរ​អ្នក​សាក​ល្បង​ធ្វើ​ពុត​ឈឺ​ ឬ​គេង​មិន​លក់​ស្ត្រី​ជា​ច្រើន​តែង​បដិសេធ​មិន​ព្រម​ឲ្យ​បុរស​រួមរ័ក​ស្នេហា​ជាមួយ ដោយ​ជា​រឿយៗ​នាង​តែង​យក​លេស​ថា មិន​ស្រួល​ខ្លួន ឈឺ​ក្បាល ឬ​ឈឺ​ពោះ​ជាដើម។ ប៉ុន្តែ​«ទះដៃ​តែ​ម្ខាង​មិន​ឮ​ទេ»។ ដូច្នេះ​ហើយ​ប្រសិន​បើ​នាង​យក​លេស​ថា មិន​ស្រួល​ខ្លួន អ្នក​មិន​ត្រូវ​ឈប់​ត្រឹម​នេះ​ឡើយ។ប្រសិន​នាង​ឆ្លើយ​ថា «ទេ» ហើយ​នាង​ធ្មេច​ភ្នែក​គេង​ភ្លាម​នោះ បាន​ន័យ​ថា​ជីវិត​ផ្លូវ​ភេទ​របស់​គូស្នេហ៍​អ្នក​គឺ «ជិត​ចប់​ហើយ»។ ដូច្នេះ​អ្នក​គួរ​សាក​ល្បង​លេង​ល្បិច​តប​វិញ ដូច​ជា ធ្វើ​ពុត​ជា​ស្ងាប​រៀង​រាល់​២-៣​នាទី​ម្តង ដើម្បី​ជា​សញ្ញា​ប្រាប់​នាង​ថា អ្នក​មិន​គេង​ទេ បើ​មិន​បាន​ឡើង​ឋានសួគ៌​ជាមួយ​នាង។អ្នក​ក៏​អាច​ធ្វើ​ពុត​ជា​ចូល​បន្ទប់​ទឹក​ញឹកញាប់ ហើយ​បញ្ចេញ​សំឡេង​ថ្ងូរ​ឲ្យ​មិត្ត​ស្រី​របស់​អ្នក​ឮ​ដើម្បី​ជា​ការ​ដាស់ អារម្មណ៍​នាង​ឲ្យ​ស្រមើ​ស្រមៃ​វែង​ឆ្ងាយ។ សំឡេង​ថ្ងូរ​របស់​បុរស​ចេញពី​បន្ទប់​ទឹក អាច​ជា​សូរ​ដ៏​សិច​ស៊ី ដែល​អាច​ធ្វើ​ឲ្យនារី​ក្ដៅ​ខ្លួន​ដោយ​ភ្លើង​តណ្ហា​បាន។
ក្បួន​ទី២ : បញ្ឆោត​ឲ្យ​នាង​ប្រាប់​ពី​អាថ៌កំបាំង ដើម្បី​ឲ្យ​នាង​ច្បាំង​តបត​វិញទោះ​ជា​នាង​ជា​នារី​ដែល​មិន​សូវ​ប្រសប់​ខាង​វិជ្ជាគុណ​លើ​គ្រែក្ដី ក៏​អ្នក​ជា​បុរស​មិន​អាច​ប្រាប់​នាង​ត្រង់ៗ​ថា នាង​ជា​នារី​គ្មាន​រសជាតិ​សិច​ដែរ។ អ្វី​ដែល​អ្នក​ធ្វើ​បាន​នោះ​គឺ​ព្យាយាម​សួរ​នាំ​ពី​អ្វី​ដែល​នាង​ចង់​បាន ចំណុច​ស្រើប​បំផុត​របស់​នាង ក្បាច់​ដែល​នាង​ចូល​ចិត្ត​បំផុត និង​កន្លែង​ដែល​នាង​ចង់​ឲ្យ​ប៉ះពាល់​បំផុត​ជាដើម។កាល​ដែល​អ្នក​សួរ​នាំ​នាង​ ដើម្បី​តម្រូវ​ចិត្ត​នាង​លើ​គ្រែ​នោះ អាច​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​កក់​ក្ដៅ និង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់ពី​អ្នក​​ខ្លាំង។ ឆ្លៀត​ពេល​នោះ​ផង​ដែរ អ្នក​ក៏​អាច​ប្រាប់​នាង​វិញ​ពី​រសជាតិ​សិច​ដែល​អ្នក​ចង់​បាន ដូច​ជា​ទី​កន្លែង​ដែល​អ្នក​ចង់​រួម​ភេទ​ជាមួយ​នាង​ ចំណុច​ស្រណុក​សុខ​ស្រួល​របស់​បុរស ក្បាច់​ប្រចាំ​ចិត្ត​របស់​អ្នក និង​កន្លែង​ដែល​អ្នក​ចង់​ឲ្យ​នាង​ប៉ះពាល់​បំផុត​នោះ។នៅ​ពេល​ដែល​ទាំង​សង​ខាង​បាន​ស្វែង​យល់ពី​ចំណូល​ចិត្ត​រៀងៗ​ខ្លួន នោះ​អ្នក​ទាំង​ពីរ​ប្រាកដ​ជា​អាច​ជួយ​គ្នា​ឡើង​ដល់​ឋាន​សុខ​ស្រណុក​ស្រួល​ បំផុត។
ក្បួន​ទី៣ : ល្មម​ដល់​ពេល​បង្ហាញ​ផលិតផល​ដុត​រោល​អារម្មណ៍​ហើយចំពោះ​ស្ត្រី​មួយ​ចំនួន ការ​ប្រទះ​ភ្នែក​ឃើញ​ដៃគូ​របស់​ខ្លួន​មើល​វីដេអូ​សិច ឬ​សៀវភៅ​អាសអាភាស​នោះ គឺជា​រឿង​មួយ​ដែល​អាច​ធ្វើ​ឲ្យ​នាង​ខឹង ឬ​អន់​ចិត្ត ប៉ុន្តែ​ប្រសិន​បើ​បុរស​ចង់​បង្កាត់​ភ្លើង​តណ្ហា​ជាមួយ​ភរិយា​ដែល​មិន​សូវ ​ប្រសប់​រឿង​លើ​គ្រែ​នោះ ពួកគេ​មិន​អាច​ធីបចោល​គ្រឿង​សព្វាវុធ​ខាង​លើ​ឡើយ។ សំណួរ​មួយ​ចំនួន​ទៀត​ដែល​អ្នក​អាច​ត្រូវ​បាន​នាង​ចោទ​សួរ​នោះ​គឺ «តើ​ទាល់​តែ​បង​មើល​វីដេអូសិច​ទើប​មាន​អារម្មណ៍​រួម​ភេទ​ជាមួយ​អូន​ឬ? តើ​តួ​ស្រី​ក្នុង​កុន​សិច​នោះ​មាន​អ្វី​ល្អ​ជាង​អូន​ទៅ?»។ ដូច្នេះ​ហើយ ប្រសិន​បើ​អ្នក​ចង់​ប្រើ​វីដេអូ ឬ​រូបភាព​អាសអាភាស​ដើម្បី​ដាស់​អារម្មណ៍​ផ្លូវ​ភេទ​នោះ ចូរ​អនុវត្ត​ឲ្យ​បាន​ល្អ ដើម្បី​ចៀសវាង​ការ​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថា នាង​មិន​ល្អ​គ្រប់គ្រាន់​នឹង​ធ្វើ​ឲ្យ​តណ្ហា​របស់​អ្នក​ស្កប់ស្កល់។ អ្នក​អាច​ព្យាយាម​ពន្យល់​នាង​ថា រូបភាព​ទាំង​នេះ​គ្រាន់​តែ​ជា​ប៊ីចេង​ដែល​បន្ថែម​រសជាតិ​ដល់​ជីវិត​លើ​គ្រែ ​រវាង​រូប​អ្នក​ និង​រូប​នាង​តែ​ប៉ុណ្ណោះ។ នៅ​ពេល​ដែល​នាង​បាន​យល់​ច្បាស់​ហើយ នាង​នឹង​ព្យាយាម​ដក​ស្រង់​វិជ្ជាគុណ​ពី​តារា​សិច​ទាំង​នោះ ដើម្បី​ដឹកដៃ​អ្នក​ឡើង​ឋានសួគ៌​​ជាមួយ​គ្នា​មិន​ខាន។
ក្បួន​ទី៤: ចុះ​ឈ្មោះ​ឲ្យ​នាង​រៀន​រាំ​បែប​សិចស៊ី ឬ​រាំ​ឱប​បង្គោលស្ត្រី​ម្នាក់​តែង​មាន​ការ​ព្រួយបារម្ភ​ច្រើន​ពី​សម្ផស្ស​របស់​ខ្លួន ដូច​ជា​ ការ​ឡើង​ទម្ងន់ ការ​ផាត់​មុខ​មិន​ស្អាត សក់​ជ្រុះ ក្រចក​បាក់ ម្សៅកក និង​ស្បែក​មិន​ស្អាត​ជា​ដើម។ ដូច្នេះ​ប្រសិន​បើ​អ្នក​ចង់​ឲ្យ​នាង​ទទួល​បាន​ជំនឿ​ចិត្ត​លើ​សម្ផស្ស​រាង​ រៅ ចូរ​សាកល្បង​បញ្ចុះបញ្ចូល​ឲ្យ​នាង​ចូល​រួម​វគ្គ​រៀន​រាំ​បែប​សិចស៊ី ដែល​វា​មិនត្រឹម​តែ​ជា​លំហាត់​ប្រាណ​ជួយ​ឲ្យ​នាង​ស្រក​ទម្ងន់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​បង្រៀន​នាង​ពី​ចលនា​សិចស៊ី​ផ្សេងៗ​ដែលអាច​​ជា​គុណ​ប្រយោជន៍​​ បន្ថែម​នៅ​ពេល​ប្រតិបត្តិការ​សឹក​លើ​គ្រែ​ជាមួយ​អ្នក​ទៀត​ផង។
ក្បួន​ទី៥ : បង្អាប់​នាង​ថា​ធាត់ ដើម្បី​ឲ្យ​នាង​សងសឹក​អ្នក​លើ​គ្រែ​វិញជួនកាល ប្រសិន​បើ​វិធីសាស្ត្រ​ផ្អែម​មិន​ដំណើរ​ការ​ចំពោះ​នាង​ទេ ចូរ​សាកល្បង​ប្រើ​ល្បិច​បែប​ក្ដៅ​វិញ​ម្ដង។ ស្ត្រី​មួយ​ចំនួន​ចូលចិត្ត​បង្ហាញ​ប្រាប់​បុរស​ថា​ខ្លួន​អស្ចារ្យ និង​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង។ ដូច្នេះ​ប្រសិន​បើ​អ្នក​ប្រាប់​នាង​ថា «អូន​ឥឡូវ​ដូច​ជា​ឡើង​ទម្ងន់ និង​មិន​សកម្ម​រឿង​លើ​គ្រែ​សោះ» នោះ​នាង​នឹង​ព្យាយាម​ងាក​មក​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​នេះ​វិញ។ អ្នក​អាច​ប្រាប់​នាង​ថា ការ​មិន​អើពើ​នឹង​​សកម្មភាព​រួមភេទ គឺ​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​នាង​ឡើង​ទម្ងន់​។ល្បិច​មួយ​ទៀត​នោះ​គឺ​អ្នក​អាច​ទិញ​សម្លៀក​បំពាក់​លេខ​តូច ដើម្បី​ឲ្យ​នាង​ពាក់​ទៅ​មាន​អារម្មណ៍​ថា​ចង្អៀត ឬ​ឡើង​ទម្ងន់​ជាង​មុន។ ធ្វើ​ដូច្នេះ​នាង​នឹង​បែរ​មក​ចាប់​អារម្មណ៍​ហាត់​ប្រាណ និង«ហាត់​លើ​ឬ​ក្រោម​ប្រាណ» វិញ​ជា​មិន​ខាន៕

ប្រភព៖ iknow

  • យុទ្ធសាស្ត្រ ៥ ចំណុច​ដើម្បី​បង្កើន​វិជ្ជាគុណ​សិច​ដល់​នារី已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/05/03  Category:ចំនេះដឹង
Tags: