សុនខ​ចរិត​ដូច​កូន​​មនុស្ស​ ​ធ្វើ​​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល

សុនខ​​ជំទង់​​មួយ​​​ក្បាល​ដែល​ចូល​ចិត្ត​​​ម៉ិម​​​​តែ​​​ក្បាល​ដោះ​ជ័រ​​ បៅ​​ទឹក​ដោះ​គោ​​​ច្រក​ដប និង​ដេក​​ក្នុង​​រទេះ​កូន​ក្មេង បាន​ធ្វើ​​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​​​រហូត​ដល់​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ។

 

សុនខ​ចរិត​ដូច​កូន​​មនុស្ស​ ​ធ្វើ​​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល
 

ប្រភព​ពី Daily Mail បាន​ឲ្យ​ដឹង​ថា សុនខ​ពូជ​​​មក​ពី​អាល្លឺម៉ង់​​ឈ្មោះ Karma ពេល​មាន​អាយុ​​​បាន​១២​សប្ដាហ៍​ក៏​​​ចាប់​ផ្ដើម​ធ្វើ​ត្រាប់​តាម​ចៅ​​ប្រុស​របស់​ម្ចាស់​វា​​​​។ រហូត​ដល់​មក​ទល់​ពេល​នេះ Karma មាន​អាយុ​៥​ខែ​ សុនខ​​​មួយ​ក្បាល​នេះ​នៅ​តែ​មាន​ចរិត​ដូច​កូន​មនុស្ស​។

 

​ម្ចាស់​សុនខ​​ខាង​លើ​ គឺ​លោក​ស្រី  Iris Armstrong វ័យ​៦៣​ឆ្នាំ​មក​ពី​តំបន់ Kent ភាគ​ខាង​ត្បូង​ប្រទេស​អង់គ្លេស ​បាន​ឲ្យ​ដឹង​ថា​ Karma​ នៅ​តែ​ចូល​ចិត្ត​ធ្វើ​ត្រាប់​តាម​ចៅ​ប្រុស​របស់​លោក​ស្រី គឺ​Kayden ដែល​មាន​អាយុ​២​ឆ្នាំ​។ លោក​ស្រី​​បន្ថែម​ទៀត​ថា មាន​ពេល​ខ្លះ​លោក​ស្រី​ជឿ​ថា​​ Karma ប្រៀប​ដូច​ជា​មនុស្ស​ ដោយ​វា​តែង​​ស្និទ្ធស្នាល​ជា​មួយ​​ Kayden ដូច​ជា​ការ​គេង​ជា​មួយ​​គ្នា​ និង​​​ចែក​រំលែក​របស់​ប្រើ​ប្រាស់​រួម​គ្នា​ទៀត​ផង​៕

 

សុនខ​ចរិត​ដូច​កូន​​មនុស្ស​ ​ធ្វើ​​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល
សុនខ​ចរិត​ដូច​កូន​​មនុស្ស​ ​ធ្វើ​​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល
សុនខ​ចរិត​ដូច​កូន​​មនុស្ស​ ​ធ្វើ​​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល
សុនខ​ចរិត​ដូច​កូន​​មនុស្ស​ ​ធ្វើ​​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល
សុនខ​ចរិត​ដូច​កូន​​មនុស្ស​ ​ធ្វើ​​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល
សុនខ​ចរិត​ដូច​កូន​​មនុស្ស​ ​ធ្វើ​​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល

ចុចអាន៖  ស្រី​ស្អាត​ប៉ុណ្ណឹង​ដែរ តែ​​​រួមភេទ​ជាមួយ​សុនខ ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail​​​​​​​​​​​​​​​