ហេតុ​អ្វី Hulk និងThor អវត្តមាន​ក្នុង “Captain America: Civil War”?

ក្នុង​រឿង​ “Captain America: Civil War” ប្រិយមិត្ត​ប្រាកដ​ជា​បាន​ឃើញ​តួ​វីរបុរស​ជា​ច្រើន​​ដូច​ជា Vision (សម្ដែង​ដោយ​ Paul Bettany), Scarlet Witch (Elizabeth Olsen), Captain America (Chris Evans), Iron Man (Robert Downey Jr.”​និង​តួ​ថ្មី​ៗ​មួយ​ចំនួន​ដូចជា Spider-Man (Tom Holland) ជា​ដើម។ ប៉ុន្តែ​អ្វី​ដែល​គេ​​ចាប់​អារម្មណ៍​គឺ​បាត់​តួ​សំខាន់​២​ Hulk (Mark Ruffalo) និងThor(Chris Hemsworth) ។

 

ហេតុ​អ្វី Hulk និងThor អវត្តមាន​ក្នុង “Captain America: Civil War”?

 

បើ​តាម​គេហទំព័រ inquisitr បាន​ឲ្យ​ដឹង​ថា Thor អវត្តមាន​ដោយ​សារ​គេ​នឹង​ត្រៀម​បំពេញ​បេសកកម្ម​ក្នុង​​វគ្គ​ថ្មី​​នៃ​​​រឿងក្រម​វីរបុរស Avengersចំណងជើង​ថា “Thor: Ragnarok” ដែល​នឹង​បញ្ចាំង​នៅ​ឆ្នាំ​២០១៧។ បើ​តាម​ហេតុផល​មួយ​ទៀត​ដែល​វីរបុរស​ទាំង​២​​មិន​បាន​ចូលរួម”Captain America: Civil War” ព្រោះ​ Hulk ជា​វីរបុរស​ខ្លាំង​មិន​អាច​កម្ទេច​បាន ឯThorត្រូវ​គេ​ចាត់​ទុក​​ដូច​ជា​ព្រះ។ ដូច្នេះ​បើ​អ្នក​ទាំង​ពីរ​ចូលរួម​ក្នុង​ណាមួយ​នៃ Captain Americaនិង Iron Man ក្រុម​នោះ​​អាច​ឈ្នះ​យ៉ាង​ងាយ​និង​មិន​យុត្តិធម៌។

 

ក្នុង​វគ្គ​ថ្មី​នេះ​ គេ​បាន​ដាក់​ជំនួស​វិញ​នៃ​វីរបុរស Spider-Man ដែល​គេ​ជឿជាក់​ថា​នឹង​មាន​ភាព​ទាក់ទាញ​ជាង៕

 

ហេតុ​អ្វី Hulk និងThor អវត្តមាន​ក្នុង “Captain America: Civil War”?

 

ហេតុ​អ្វី Hulk និងThor អវត្តមាន​ក្នុង “Captain America: Civil War”?

 

ចុចអាន៖“Captain America: Civil War”​ រក​បាន​២០០​លាន​បាត់​ មិន​ទាន់​ចាក់​នៅ​អាមេរិក​ផង

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  inquisitr