ការដោះស្រាយបន្ទាន់ ករណីខ្វះទឹក សម្រាប់ប្រើប្រាស់ នៅសាលារៀន

ភ្នំពេញ:

ដើម្បីចូលរួមចំណែកដោះស្រាយបន្ទាន់ជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ស្នើលោក លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡា គ្រប់រាជធានី ខេត្ត ធ្វើការណែនាំបន្ទាន់ដល់សាលារៀនដែលខ្វះខាតទឹក អាចប្រើប្រាស់ថវិកាសាលារៀនក្នុងអនុគណនី ៦០០៣១ (ស្បៀង) ៦០០៦២ (ទឹក) និងថវិកាជំនួយដើម្បីកែលម្អសាលារៀន (SIG/Sida) ក្នុងខ្ទង់ប្រជុំ និងសម្ភារកែលម្អបរិស្ថាន និងទីធ្លាកម្សាន្ត សម្រាប់ចំណាយទិញទឹកប្រើប្រាស់ ដើម្បីបន្តនិរន្តរភាពដំណើរការសាលារៀន។ 
ការដោះស្រាយបន្ទាន់ ករណីខ្វះទឹក សម្រាប់ប្រើប្រាស់ នៅសាលារៀន