​សម្រាលកូន​ហើយ ចង់​បាត់​ស្នាម​សង្វារ​អត់​? សាក​វិធី​នេះ​សិន​ទៅ​!!!

​សម្រាលកូន​ហើយ ចង់​បាត់​ស្នាម​សង្វារ​អត់​? សាក​វិធី​នេះ​សិន​ទៅ​!!!

​ស្នាម​សង្វារ គឺ​ជា​បន្ទាន់​ផ្នត់ៗ​ច្បាស់ៗ​ជាច្រើន ដែល​ផុស​ឡើង​នៅលើ​ស្បែក និង​ជា​ទូទៅ ច្រើន​មាន​នៅ​លើ​ក្បាលពោះ ភ្លៅ ដើមដៃ កំប៉េះ​គូថ និង​សុដន់​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ស្នាម​សង្វារ​ឃើញថា ច្រើន​តែ​កើតមាន​ជា​ញឹកញាប់ នៅ​លើ​ស្ត្រី​ក្រោយ​ពី​សម្រាលកូន​រួច​។ ដូច្នេះ អ្នក​កុំ​បារម្ភ​អី ព្រោះ​យើង​មាន​វិធី​បែប​ធម្មជាតិ ដែល​អាច​ដោះស្រាយ​រឿង​នេះ​បាន នោះ​គឺ​ទឹក​ដំឡូងបារាំង​។

​ទឹក​ដំឡូងបារាំង គឺជា​ឱសថ​ផ្តល់​សុខភាព​យ៉ាង​អស្ចារ្យ ដែល​អាច​ព្យាបាល​ស្នាម​សង្វារ​បាន  ដោយសារ​តែ​វា​មាន​វីតាមីន និង​ជាតិ​រ៉ែ​យ៉ាងច្រើន ដែល​អាច​ជួយ​ដល់​ការ​អភិ​វត្ត និង​ស្នា​កោសិកា​ស្បែក​ឡើងវិញ​បាន​។ អ្វី​ដែល​អ្នក​អាច​ធ្វើ​យ៉ាង​សាមញ្ញ​នោះ គឺ​យក​សម្បក​ដំឡូងបារាំង​ខាងក្នុង ទៅ​ត្រដុស​ទៅលើ​ស្នាម​សង្វា​រ​។ អ្នក​អាច​ធ្វើ​បែប​នេះ​ជាប្រចាំ ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​ល្អ​។ ក្រៅពី​សង្វារ​នៅលើ​ពោះ អ្នក​ក៏​អាច​ដោះស្រាយ​ស្នាម​សង្វារ​ផ្សេងៗ​ទៀត នៅ​លើ​រាងកាយ​បានដែរ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។