វិធី​ដោះស្រាយ​នៅ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង​ធ្វើ​ឱ្យ​ស្បែក​ឡើង​ក្រហម

ស្បែក​ឡើង​ក្រហម​ភាគច្រើន​ឃើញ​កើត​មាន​ចំពោះ​មនុស្ស​ដែល​មាន​សម្បុរ​ស ហើយ​នៅ​ពេល​ស្បែក​នោះ​ត្រូវ​នឹង​កម្តៅថ្ងៃ ។ តាម​ធម្មតា​អ្នក​ដែល​កើត​មាន​បញ្ហា​ស្បែក​ឡើង​ក្រហម​នេះ​គេ​ឃើញ​កើត​មាននៅ​ក្នុង​តំបន់​ក្តៅ​ខ្លាំង​ធ្វើ​ឱ្យ​ស្បែក​ឡើង​ក្រហម មានការ​ក្រហល់ក្រហាយ និង​រមាស់​ពេញ​រាង​កាយ​ទៀត​ផង ។

ពិត​ណាស់​នៅ​ពេល​ដែល​មាន​បញ្ហា​ស្បែក​ឡើង​ក្រហម ឬ​ក្រហាយ​និង​មាន​រមាស់​កើតឡើង​នោះ លោក​អ្នក​អាច​ការពារ​បាន​ដោយ​អនុវត្ត​តាម​វិធី​ខាងក្រោម​៖

-​ចៀសវាង​ការ​ធ្វើ​លំ​ហាត់ប្រាណ​ហួសកម្លាំង
-​មិន​គួរ​ទទួលទាន​ទឹក​ក្តៅ
-​បញ្ចេញ​ញើស​ឲ្យ​បាន​ច្រើន​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន
-​ស្លៀក​សម្លៀក​បំពាក​រលុង​ៗ ស្តើង​ៗ
-​ក្នុង​ករណី​កើត​មាន​បញ្ហា​កន្ទួល​ក្រហម​ច្រើន ត្រូវ​ព្យាយាម​ងូតទឹក​ឱ្យ​បាន​ច្រើន និង​មិន​ត្រូវ​ប្រើ​សាប៊ូ​លាង​សំអាតខ្លួន​នោះ​ទេ
-​បន្ទាប់​ពី​ងូតទឹក​រួច​ត្រូវ​ជូត​ខ្លួន​ឲ្យ​ស្ងួត ។

បើសិនជា​ការ​រមាស់​នោះ​នៅ​តែ​បន្ត​រុករាន​លើ​រាង​កាយ លោក​អ្នក​គួរតែ​ទៅ​ពិភាក្សា​ជាមួយ​ជំនាញ ហើយ​ជ្រើសរើស​ថ្នាំ​សម្រាប់​លាប​បំបាត់​អាការ​រមាស់​ទាំងនោះ ដោយ​មានការ​ណែនាំ​ពី​គ្រូពេទ្យ​ឱ្យ​បាន​ត្រឹមត្រូវ ៕

ប្រភព៖ whatsupkhmer

  • វិធី​ដោះស្រាយ​នៅ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង​ធ្វើ​ឱ្យ​ស្បែក​ឡើង​ក្រហម已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/03  Category:ចំនេះដឹង
Tags: