ជំនឿនិងត្រណមរបស់ស្ត្រីក្នុងពេលមករដូវ

ក្នុងយុគសម័យបុរាណមិនថាជនជាតិណាទេ សុទ្ធតែមានជំនឿផ្សេងៗពីគ្នា ពិសេស ការប្រតិបត្តិក្នុងអំឡុងពេលធ្លាក់រដូវខែរបស់ស្ត្រី ។  ជំនឿនេះត្រូវបានស្ត្រីសម័យមុន ប្រតិបត្តិអស់កាលជាយូរលង់មកហើយហើយជំនឿមានលក្ខណ:ខុសៗពីគ្នា ទៅតាម ប្រទេសនីមួយៗ  ។

១) តាមជំនឿជនជាតិហិណ្ឌូសម័យបុរាណ គេមានត្រណមថា បើស្ត្រីណាមានធ្លាក់រដូវ ខែក្នុងពេលណាមួយនឹងត្រូវគេបង្ខំឱ្យចាកចេញទៅនៅក្រៅផ្ទះប្រមាណបីថ្ងៃ។ ប៉ុន្តែ សម្រាប់ពេលបច្ចុប្បន្នត្រណមនេះ បានសាបរលាបអស់ទៅហើយហើយកន្លែងខ្លះត្រូវ បានគេបំភ្លេចចោលទាំងស្រុងតែម្តង។ក្រៅពីនេះនាសម័យមុននោះ ជនជាតិហិណ្ឌូ នៅក្នុងគ្រួសារដែលប្រកាន់ភាពតឹងរ៉ឹងខ្លាំងថែមទាំងបានហាមស្ត្រីដែលធ្លាក់រដូវខែចូល ផ្ទះបាយ ហាមចាប់កាន់អំបិល ហាមទៅវត្តនិងហាមចូលរួមក្នុងពិធីសាសនាទៀត ផង។ បំរាមនេះដោយសារគេយល់ឃើញថាពេលធ្លាក់មករដូវខែរបស់ស្ត្រីជាអំឡុង ពេលដែលកខ្វក់ឬកើតមកពីនាងប៉ាប៉ាជាតួអង្គអាក្រក់ក្នុងរឿងព្រេងនិទានបានចូល សណ្ឋិតក្នុងខ្លួនស្ត្រីនោះ។

២) តាមជំនឿរបស់ជនជាតិក្រិកបុរាណ ក្នុងពេលស្ត្រីណាធ្លាក់រដូវខែនឹងត្រូវគេ បណ្តេញចេញពីភូមិ ព្រោះគេចាត់ទុកថាជាការមិនល្អ។ នៅពេលគេបណ្តេញចេញពី ភូមិគេបានសង់ខ្ទមទុកឱ្យស្ត្រីទាំងនោះរស់នៅ។ ជនជាតិក្រិកបានដាក់ឈ្មោះឱ្យខ្ទម នោះថា”ខ្ទមរដូវ”ទុកឱ្យស្ត្រីធ្លាក់រដូវខែសម្រាក រហូតទាល់តែអស់រដូវខែទើបអនុញ្ញាត ឱ្យវិលទៅរស់នៅក្នុងផ្ទះសម្បែងវិញ។ ជំនឿនេះគេអនុវត្តរហូតទាល់តែស្ត្រីឈានចូល ដល់វ័យអស់រដូវខែទើបអាចរស់នៅផ្ទះសម្បែងដោយលែងវិលទៅកាន់ខ្ទមរដូវដូចស្ត្រី ដទៃទៀត។

៣) ជនជាតិខ្មែរបុរាណជាច្រើនមានជំនឿថា ការរូមភេទអំឡុងពេលធ្លាក់រដូវខែបង្ក គ្រោះថ្នាក់ដូចនេះក្នុងអំឡុងពេលធ្លាក់រដូវខែដែលជាសញ្ញាភ្លើងក្រហមនោះ ស្ត្រីមិន ហ៊ានរួមដំណេកជាមួយបុរសឡើយ។ពេលបច្ចុប្បន្នជំនឿនេះនៅបង្កប់ជ្រៅក្នុងផ្នត់ គំនិតស្ត្រីខ្មែរនៅឡើយ។

៤) តាមជំនឿជនជាតិអ៊ីស្លាមមានការហាមដល់ស្ត្រីដែលធ្លាក់រដូវខែច្រើនយ៉ាង ដូចជា ហាម ប៉ះពាល់ដល់គម្ពឺរកូអាន ឬកុំឱ្យដើរកាត់ស៊ូរ៉ាវឬម៉ាស់យ៊ីស ព្រោះគេមានជំនឿថា នឹងបង្កឱ្យមានការឈឺពោះខ្លាំងក្លាក្នុងពេលណាមួយមិនខាន ។

៥) តាមជំនឿរបស់មនុស្សជាច្រើនបានហាមស្ត្រីដែលធ្លាក់រដូវខែចូលក្នុងទីកន្លែងសក្ការ បូជាទាំងឡាយ។ក្រៅពីនេះគេក៏ហាមបេះបន្លែផ្លែឈើក្នុងពេលធ្លាក់រដូវខែដែរ ដោយ សារគេជឿថាស្ត្រីកំពុងមានរដូវខែបើកាលណាបេះបន្លែផ្លែឈើនាំឱ្យបន្លែស្ងួតនិងស្វិត ងាប់ ៕

ប្រភព៖ cen

  • ជំនឿនិងត្រណមរបស់ស្ត្រីក្នុងពេលមករដូវ已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/05/03  Category:សុខភាព
Tags: