ត្រជាក់​ចុងដៃ ចុងជើង​មានន័យ​ថា​ម៉េច ចំពោះ​សុខភាព​ទៅ​?

ត្រជាក់​ចុងដៃ ចុងជើង​មានន័យ​ថា​ម៉េច ចំពោះ​សុខភាព​ទៅ​?

​អ្នក​ប្រហែលជា​ចង់​ដឹង​ហើយ ថា​ធ្វើ​ម៉េច​ទើប​ដឹងថា របត់​ឈាម​រត់​ក្នុង​ខ្លួន មានដំណើរ​ការណ៍​មិន​ល្អ​ទៅ​។ ខាងក្រោម​នេះ ខ្ញុំ​នឹង​បង្ហាញ​អំពី​គន្លឹះ​មួយ​ចំនួន ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​រកឲ្យឃើញ​ពី​រឿង​នេះ​។ បើសិន​ជា​អ្នក​សម្គាល់​ឃើញ មាន​អាការៈ​ស្ពឹកៗ និង​ឈឺ​ឈៀបៗ​នៅ​ដៃ​ជើង សីតុណ្ហភាព​ចុះ​ត្រជាក់ និង​ឡើង​ពណ៌​ក្រហម​លើ​ស្បែក​នោះ វា​ពិតជា​ទំនង​ថា​អ្នក មាន​របត់​ឈាម​រត់​មិន​ល្អ​ហើយ​។
​រឿង​នេះ​ប្រហែល​ស្តាប់​មើលទៅ ធ្វើឲ្យ​អ្នក​ពិបាក​យល់​ហើយ ប៉ុន្តែ បញ្ហា​នេះ​ងាយស្រួល​ដោះស្រាយ​ទេ ហើយ​វា​ក៏​មិន​គ្រោះថ្នាក់​អ្វី​ដែរ​បើ សិន​ជា​អ្នក​ព្យាបាល​ទាន់ពេលវេលា​។

​អាការៈរបត់​ឈាមរ​ត់​មិនបាន​ល្អ​
•​    ​ប្រែប្រួល​សីតុណ្ហភាព​នៅតាម​ចុងដៃ​ចុង​ជើង​
•​    ​រមួល​សាច់ដុំ ឬ​ហៅ​ថា​រមួលក្រពើ​
•​    ​ស្ពឹក ឬ​ឈឺ​ឈៀបៗ​នៅ​ចុងដៃចុងជើង​
•​    ​មាន​ការបង្ក​រោគ​នៅ​ស្បែក ដាច់​ដោច ឬ​មាន​ដំបៅ​ដែល​មិន​ងាយ​ជា​
•​    ​ស្បែក​ប្រែ​ពណ៌ (​ក្រហម ខៀវ និង​ស្វាយ​)។

​ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ ទៅ​បើសិនជា​អ្នក​ធ្លាប់មាន រោគសញ្ញា​ដូច​បាន​និយាយ​បញ្ជាក់​ពី​ខាងលើ​នេះ​។ ចូរ​ប្រាកដថា អ្នក​បាន​ព្យាបាល​បញ្ហា​នេះហើយ ព្រោះ​បើសិនជា​ទុក​យូរ វា​អាច​បង្ក​ជា​បញ្ហា​កាន់តែ​ធំ រហូត​ដល់​អាច​កាន់​អាវៈ​យ​វៈ​ទៀត​ក៏​មាន​ដែរ​។

​ដំណោះស្រាយ សម្រាប់រ​បត់​ឈាម​រត់​មិនបាន​ល្អ​
•​    ​ជួប​ជាមួយ​អ្នកជំនាញ ខាង​ព្យាបាល​ដោយ​ម៉ាស្សា ដើម្បី​ពង្រឹង​ដល់រ​បត់​ឈាម​រត់​ឡើង​វិញ​
•​    ​ញ៉ាំ​ខ្ទឹមស​ឲ្យបាន​ច្រើន​
•​    ​ចៀសវាង​ការ​ញ៉ាំ​សាច់​ក្រហម​
•​    ​ចៀសវាង​ផលិតផល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​
•​    ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​
•​    ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​វីតាមីន E ព្រោះ​វា​នឹង​ផ្តល់​ផល​ល្អ​ដល់​ជាលិកា​
•​    ​បន្ថែម​របប​អាហារ​សម្បូរ​ជាតិ​សរសៃ​
•​    ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ អំពី​ទម្ងន់​របស់​អ្នក ថា​ស្ថិត​ក្នុង​ទម្ងន់​មាន​សុខភាព​ល្អ​ហើយ​ឬ​នៅ​
•​    ​ចៀសវាង​ភាព​តានតឹង​ក្នុង​អារម្មណ៍​
•​    ​ចៀសវាង​ការដាក់​សម្ពាធ ទៅលើ​សន្លាក់ កែងដៃ កជើង និង​ជង្គង់​យូរ ព្រោះ​វា​អាច​កាត់ផ្តាច់​របត់​ឈាមរ​ត់​បាន​
•​    ​ការ​នៅ​ក្នុង​បន្ទប់​ស៊ូ​ណា ត្រាំ​ទឹក​ក្តៅ​ទឹកត្រជាក់ អាច​ជួយ​បញ្ហា​ទាំងនេះ​បាន​
•​    ​ហាត់ប្រាណ​កាន់តែច្រើន កាន់តែ​មាន​ប្រយោជន៍​
•​    ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​។

​បើសិន​ជា​អ្នក កំពុងតែ​មាន​បញ្ហា​របត់​ឈាមរ​ត់​មិន​ល្អ​ហើយ វិធីសាស្ត្រ​ខាងលើនេះ អាច​នឹង​ជួយ​អ្នក​បាន​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។