ជនជាតិបារាំងគ្មានក្រដាសស្នាមត្រឹមត្រូវម្នាក់បានស្លាប់ដោយតដៃជាមួយប៉ូលីស

ជនជាតិបារាំងម្នាក់ដែលឥតក្រដាសស្នាមត្រឹមត្រូវឈ្មោះ  Amokrane Sabet បានត្រូវប៉ូលិសឥណ្ឌូនេស៊ីបាញ់ស្លាប់នៅកោះបាលីថ្ងៃចន្ទទី២ ឧសភា បន្ទាប់ពីជននេះ បានបះបោរប្រឆាំងយ៉ាងហិង្សាមិនព្រមឲ្យប៉ូលីសឥណ្ឌូនេស៊ីចាប់ខ្លួនដោយប្រើកាំបិតស្នៀតរបស់ខ្លួនចាក់សម្លាប់មន្ត្រីប៉ូលីសមួយរូបផង-នេះបើយោងតាមមន្ត្រីទទួលខុសត្រូវឥណ្ឌូនេស៊ីមួយរូបនៅក្នុងតំបន់។

ជនជាតិបារាំងឈ្មោះ Amokrane Sabetនេះ បានត្រូវប៉ូលិសឥណ្ឌូនេស៊ី កោះហៅជាច្រើនសារមកហើយនារយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីប្រជាជននៅក្នុងភូមិដែលគាត់បានរស់នៅ ប្តឹងទៅប៉ូលីសឥណ្ឌូនេស៊ី បរិហារពីឥរិយាបទមិនត្រឹមត្រូវរបស់គាត់-នេះបើយោងតាមប៉ូលីសនៅកោះបាលីតំបន់ទេសចរដ៏កុះករមួយនៅឥណ្ឌូនេស៊ី។

អ្នកនាំពាក្យរបស់ប៉ូលីសនៅកោះបាលី បានថ្លែងប្រាប់ដល់ទីភ្នាក់ងារព័ត៌មានបារាំង AFP
ថា “ ជននេះ ទទួលទានអាហារនៅក្នុងភោជនីយដ្ឋានពុំដែលបង់លុយឲ្យគេទេនិងប្រើកំាបិតស្នៀតមួយជាប់នឹងខ្លួន ដើម្បីទុកកំញើញយាយីលើប្រជាជនរស់នៅក្នុងភូមិ។ មិនតែប៉ុណ្ណោះ ជននេះ ក៏ពុំដែលចូលទៅបង្ហាញខ្លួនតាមការកោះហៅរបស់ប៉ូលីសដើម្បីធ្វើការសាកសួរនោះទេ។

ម្យ៉ាងទៀត បន្ទាប់ពីបានរកឃើញថា ទិដ្ឋាការរបស់ Amokrane Sabet បានផុតកំណត់តាំងតែពីខែកញ្ញាឆ្នាំ ២០១៥មកនោះ ប៉ូលីសនិងភ្នាក់ងារអន្តោប្រវេស្តន៍ឥណ្ឌូនេស៊ីប្រមាណជា ៤០នាក់ បានកែណ្ឌគ្នាដើម្បីទៅព័ទ្ធចាប់ជនជាតិបារាំងនេះនៅទីលំនៅរបស់គាត់ ដើម្បីធ្វើការបណ្តេញចេញប្រទេសឥណ្ឌូនេស៊ី។

ក៏ប៉ុន្តែនៅពេលដែលក្រុមប៉ូលីសបានទៅដល់លំនៅឋានរបស់គេនៅក្នុងភូមិ Canggu ដែលសម្បូណ៌ទៅដោយជនទេសចរបរទេស Sabet ដែលចេះក្បាច់គុនវាយប្រយុទ្ធស្រាប់ បានចេញមុខបង្ហាញដាក់ប៉ូលីស ដោយកាន់កាំបិតស្នៀតមួយមួយនៅដៃផង។ មន្ត្រីប៉ូលីសម្នាក់ បានសាកល្បងចូលទៅជិតគេ ដើម្បីអន្តរាគមជួយសម្រន់កំហឹងគេ ក៏ប៉ុន្តែជាគ្រោះអភ័ព្វ ត្រូវបាន Sabet ចាក់សម្លាប់នៅនឹងកន្លែង ដោយកាំបិតស្នៀត។

ចំណែកស្ថានទូតបារាំងប្រចាំទីក្រុងហ្សាកាតា នៅពេលនេះ បានថ្លែងប្រាប់ដល់ទីភ្នាក់ងារព័ត៌មានបារាំងAFP “ថាស្ថានទូតបារាំង បានទទួលដំណឹងអំពីមរណៈភាពរបស់ជនជាតិបារាំងរូបនោះហើយ និង តាមកិច្ចការនេះតទៅទៀត ដោយធ្វើការទំនាក់ទំនងជាមួយប៉ូលិសឥណ្ឌូនេស៊ី៕

ជនជាតិបារាំងគ្មានក្រដាសស្នាមត្រឹមត្រូវម្នាក់បានស្លាប់ដោយតដៃជាមួយប៉ូលីសកងប៉ុលីសឥណ្ឌូនេស៊ីការពារសន្តិសុខអ្នកទេសចរនៅកោះបាលី

ប្រភពៈ RFI

  • ជនជាតិបារាំងគ្មានក្រដាសស្នាមត្រឹមត្រូវម្នាក់បានស្លាប់ដោយតដៃជាមួយប៉ូលីស已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/03  Category:​អន្តរជាតិ
Tags: