មួយ​គ្រាប់​របស់​ Hazard ធ្វើ​ឲ្យ​ Spur ឈឺ​ចាប់​ហួស​ថ្លែង​

ក្នុងការប្រកួតនៅសប្ដាហ៍ទី៣៦ក្នុងក្របខណ្ឌ Premier League កាលពីយប់មិញក្លឹប Chelsea បានបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា២ទល់នឹង២ជាមួយក្លឹប Tottenham Hortspur ។

ដែលក្នុងការប្រកួតនេះក្លឹប Tottenham Hortspur បានបើកការនាំមុខមុនដល់ទៅ២គ្រាប់គឺជាការស៊ុតបញ្ចូលទីដោយកីឡាករ Harry Kane នៅនាទី៣៥និងមួយគ្រាប់ទៀតគឺជាការស៊ុតបញ្ចូលទីរបស់កីឡាករ Heung-Min Son នៅនាទី៤៤ ។ តែយ៉ាងណានៅនាទី៥៨ខ្សែការពារមួយរូបរបស់ Chelsea កីឡាករ Gary Cahill រកបានមួយគ្រាប់មកវិញ ខណៈនៅនាទី៨៣កីឡាករ Eden Hazard រកគ្រាប់បាល់តាមស្មើឲ្យ Chelsea បានសម្រេច ។

មួយគ្រាប់របស់ Hazard ដែលជួយ Chelsea តាមស្មើវិញនេះបានធ្វើឲ្យអ្នកគាំទ្រ , កីឡាករ , ក៏ដូចជាគ្រូបង្វឹករបស់ក្លឹប Spur មានការឈឺចាប់ជាខ្លាំង ព្រោះលទ្ធផលនេះបានធ្វើឲ្យក្លឹប Spur បាត់បង់ឱកាសប្រជែងពាន English Premier League ជាមួយ Leicester City ទៀតហើយទោះជានៅសល់២ប្រកួតក៏ដោយចុះ ។

អត្ថបទ ៖ វិចទ័រ


  • មួយ​គ្រាប់​របស់​ Hazard ធ្វើ​ឲ្យ​ Spur ឈឺ​ចាប់​ហួស​ថ្លែង​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/03  Category:ជីវិតនិងសង្គម
Tags: