៥រឿង កើត​ឡើង​នឹក​ស្មាន​មិន​ដល់​ នៅ​លីក​កំពូល​កម្ពុជា​សប្ដាហ៍​ទី​៦

១.ការ​បះ​ទង្គិច​គ្នា រវាង​​ បឹងកេតអង្គរ​ នឹង​ ភ្នំពេញ​ក្រោន

 

៥រឿង កើត​ឡើង​នឹក​ស្មាន​មិន​ដល់​ នៅ​លីក​កំពូល​កម្ពុជា​សប្ដាហ៍​ទី​៦

 សកម្មភាព​ក្រោយ​ប្រកួ​ត​យប់ រវាងក្រោន​និង​បឹង​កេត

 

ការ​ប្រកួត​បាល់​ទាត់​លីគ​កំពូល​កម្ពុជា​សបា្ដហ៍​ទី៦​ រវាង​ក្រុម​ម្ចាស់​ផ្ទះ​ភ្នំពេញក្រោន និង​ក្រុម​ភ្ញៀវ​ បឹងកេតអង្គរ ដែល​​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ ​បឹង​កេត​ យក​ឈ្នះ​ ភ្នំពេញក្រោន ១-០ ​នោះ ក៏​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កីឡាករ​ទាំង​សង​ខាង​ ពោល​គឺ​ចាប់​ផ្ដើម​នៅ​ពេល​ដែល​ បឹងកេត នាំ​មុខ​ ១គ្រាប់។ ដោយ​ការ​ប៉ះ​ទង្គិច​គ្នា​ខ្លាំង​ពេក ​លោក​អាជ្ញា​កណ្តាល​បាន​សម្រេច​ពិន័យ​កាត​ក្រហម​មួយ​ម្នាក់​សម្រាប់​ក្រុម​ទាំង​ពីរ​គឺ​ ហុង ផេង របស់​បឹងកេត​អង្គរ និង​ Jang In Yong របស់​ភ្នំពេញ​ក្រោន។

 

២.ការ​សុំ​ទោស​ ពី​ ស៊ូ យ៉ាទី

 

៥រឿង កើត​ឡើង​នឹក​ស្មាន​មិន​ដល់​ នៅ​លីក​កំពូល​កម្ពុជា​សប្ដាហ៍​ទី​៦

 ស៊ូ យ៉ាទី​

 

នៅ​ក្នុង​បណ្ដាញ​សង្គម​ Facebook របស់​អ្នក​ចាំ​ទី​ដៃ​ទី​១ ​របស់​ក្លឹប​បឹង​កេត​អង្គរ ស៊ូ យ៉ាទី បាន​ធ្វើ​ការ​សូម​ទោស​ដល់​អ្នក​គាំទ្រ​ក្រោយ​ពី​មាន​ការ​ចម្រូង​ចម្រាស​គ្នា ​អំឡុង​ពេល​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍ រវាង ​​ក្រុម​ ភ្នំពេញក្រោន និង​ក្រុម​បឹងកេត​អង្គរ ។

 

«ខ្ញុំ​ពិត​ជា​ចង់​សុំទោស​ដល់​អ្នក​គាំទ្រ​បាល់ទាត់​ទាំង​អស់​…​.នូវ​ទង្វើ​ ដែល​ខ្ញុំ​បាន​ធ្វើ​ថ្ងៃ​នេះ​ផង​ណា​ …..ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ទប់​កំហឹង​ខ្ញុំ​មិន​បាន​មែន​ ….​ព្រោះ​តែ​ឃើញ​គេ​ទាត់​គ្នា​ខ្ញុំ​បែប​នេះ​គឺ​គ្រោះ​ថ្នាក់​ណាស់​ហើយ​ក៏​ មិន​មែន​មួយ​ដ​ងឬ​ក៏​ពីរ​ដង​…​ (នេះ​គឺ​មិន​មែន​អចេតនា​ទេ​គឺ​ចេតនា​តែ​ដង)​ដែល​ពួក​គេ​ធ្វើ​បែប​នេះ​…..​ ហើយ​បាន​ជា​ខ្ញុំ​ទប់​កំហឹង​មិន​បាន​…ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​ធ្វើ​នេះ​ គឺ​វា​មិន​ល្អ​…​ ខ្ញុំ​ទទួល​ស្គាល់​ថា ខ្ញុំ​ពិត​ជា​ធ្វើ​ខុស​មែន​…ខ្ញុំ​សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​នឹង​លើក​ លែង​​ឲ្យ​ខ្ញុំ​នូវ​អី្វ​ដែល​ខ្ញុំ​ធ្វើ​នេះ​…… (ខ្ញុំ​ទទួល​ស្គាល់​ថា​ខ្ញុំ​ឆេវឆាវ​មែន)» ស៊ូ យ៉ាទី បាន​ផុស​នៅ​សម្ដី​ទាំង​នេះ​តាម​រយះ​គណនី ហេ្វសបុក។

 

៣. សុខ សុវណ្ណ ថើប​ប្រពន្ធ ក្រោយ​រក​គ្រាប់​បាល់​ជ័យ​ជម្នះ​អោយ​បឹង​កេត​

 

៥រឿង កើត​ឡើង​នឹក​ស្មាន​មិន​ដល់​ នៅ​លីក​កំពូល​កម្ពុជា​សប្ដាហ៍​ទី​៦

 សុខ សុវណ្ណ និង​ភរិយា

 

ខ្សែ​ការពារ​របស់​ក្លឹប​បឹងកេត​អង្គរ សុខ​ សុវណ្ណ បាន​អប​អរ​ការ​រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់​របស់​ខ្លួន តាម​រយះ​ការ​ថើប​មាត់​ប្រពន្ធ​ក្រោយ​ចប់​ការ​ប្រកួត​ដែល​បាន​ធ្វើ​អោយ​អ្នក​គាំទ្រ​មួយ​ចំនួន​មាន​ក្ដី​រំភើប ចំពោះ​ការ​អបអរសាទរ​បែប​នេះ។

 

៤. គួច សុកុម្ភៈ របួស​កែង​ជើង

 

 ៥រឿង កើត​ឡើង​នឹក​ស្មាន​មិន​ដល់​ នៅ​លីក​កំពូល​កម្ពុជា​សប្ដាហ៍​ទី​៦គួច សុកុម្ភៈ វះកាត់​នៅ​វៀតណាម

 

​កីឡាករ​ គួច សុកុម្ភៈ ​រង​របួស​ដាច់​សរសៃ​កែង​ជើង ​ក្នុង​ការ​ប្រកួត​ដែល​​ណាហ្គាវើល​​ប៉ះ​មជ្ឈមណ្ឌល​ កម្ចាត់​មីន​កម្ពុជា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាល​ពី​ថ្ងៃ​សៅរ៍ មុន​នេះ។ ខ្សែ​បម្រើ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ខាង​ត្រូវ​បាន​បញ្ជូន​ទៅ​វះ​កាត់​នៅ​​ប្រទេស​វៀតណាម​ ហើយ​បច្ចុប្បន្ន​ការ​វះកាត់​របស់​គេ ទទូល​បាន​ជោគជ័យ​ហើយ ខណៈ​ដែល​គ្រូ​ពេទ្យ​បាន​ប្រាប់​ថា​សមាជិក​ជម្រើស​ជាតិ​កម្ពុជា​និង​ណាហ្គាវើល គួច សុកុម្ភៈ ត្រូវ​ចំណាយ​​ពេល​ព្យាបាល​យ៉ាង​ហោច​ណាស់​​​២​ទៅ​៣​ខែ​ដែរ។

 

៥. ​កីឡាករ​​សឹងតែវ៉ៃ​គ្នា ពេល​ប៉ូលិស​ប៉ះ​ Cambodian Tiger

 

​ការ​ប្រកួត​រវាង​ប៉ូលិស​និង Cambodian Tiger ​មាន​រឿង​ជា​ច្រើន​បាន​កើត​ឡើង ដោយ​គ្រូ​បង្វឹក​ក្រុម​ Cam-Tiger ​បាន​និយាយ​ថា​អាជ្ញាកណ្ដាល​កាត់​សេចក្ដី​មិន​សម មាន​ការ​លំអៀង​ខ្លាំង។ ខណៈ​ដែល​ទិដ្ឋភាព​នៅ​លើ​ទីលាន​វិញ ក៏​មាន​សភាព​ក្ដៅ​គគុក​ដែរ ពោល​គឺ​កីឡាករ​ក្រុម​ទាំង​សង​ខាង​សឹង​តែ​លោត​ហក់​វ៉ៃ​គ្នា​ទៅ​ហើយ៕

 

អត្ថបទ៖ មួន សុគន្ធតារា​