នគរបាល​បេតិកភណ្ឌ​ប្រទះឃើញ​រូបចម្លាក់​ក្បាល​នាគ​នៅ​ស្ពាន​បុរាណ ខ្លែង​អក​

6 Videos


នគរបាលបេតិកភណ្ឌខេត្តសៀមរាបបានប្រទះឃើញក្បាលនាគនៅពេលដែលពួកគាត់បានឈប់ឡានហើយក្រឡេកឃើញរូបចម្លាក់ទាំងនោះជាច្រើនកំណាត់ស្ថិតនៅក្រោមស្ពានបុរាណខ្លែងអកដែលស្ថិតនៅក្នុងភូមិសាស្ត្រនៅខាងកើតភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្ត សៀមរាប កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ហើយបានប្រគល់ជូនអាជ្ញាធរអប្សរានៅថ្ងៃទី២៨ ខែមេសា ។

នគរបាល​បេតិកភណ្ឌ​ប្រទះឃើញ​រូបចម្លាក់​ក្បាល​នាគ​នៅ​ស្ពាន​បុរាណ ខ្លែង​អក​

លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគរបាលស្តីទីស្រុកជីក្រែងបានឱ្យដឹងថាលោកបានទទួលព័ត៌មានពីប្រជាពលរដ្ឋស្តីពីការលួចជីកគាស់កកាយយករូបចម្លាក់ក្បាលនាគទើបលោកដាក់កម្លាំងក្រុមការងារចម្រុះមានបុគ្គលិកឆ្មាំនៃប៉ូលីសបេតិកភណ្ឌចុះមកការពារ ។ លុះមកដល់ចំណុចខាងលើក៏បានឃើញលោកអនុប្រធាន មន្ទីរធនធានទឹកខេត្តសៀមរាបប្រាប់លោកថាគាត់ប្រទះឃើញរូបក្បាលនាគនោះកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅពេលដែលគាត់បើករថយន្តមកជាមួយក្រុមគ្រួសារដើម្បីឈប់នៅលើស្ពានបុរាណមួយមានឈ្មោះស្ពានខ្លែងអក ដែលមានចម្ងាយ ១៥០០ ម៉ែត្រពីខាងកើតភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បម្រុងថតរូបលេងហើយក៏បានរាយការណ៍ជូនមកអាជ្ញាធរអប្សរា ។

នគរបាល​បេតិកភណ្ឌ​ប្រទះឃើញ​រូបចម្លាក់​ក្បាល​នាគ​នៅ​ស្ពាន​បុរាណ ខ្លែង​អក​

លុះព្រឹកឡើងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ លោក ឈាន រដ្ឋា ប្រធាននាយកដ្ឋានស្តីទីនៃអាជ្ញាធរអប្សរា បានសហការណ៍ជាមួយប៉ូលីសបេតិកភណ្ឌ និងប៉ូលីសរដ្ឋបាលព្រមទាំងអាជ្ញាធរមូលដ្ឋានបានចុះមកដឹកយករូបក្បាលនាគយកទៅរក្សាទុក ។

ក្បាលនាគនោះមានកម្ពស់ប្រវែង ១២២ សង់ទីម៉ែត្រ និងបណ្តោយប្រវែង១៧៧សង់ទីម៉ែត្រ ទទឹងប្រវែង ៥៤ សង់ទីម៉ែត្រ ៕ សុថាត់