៥ចំណុច​​សំ​ខាន់ៗ ដែល​ទស្សនិក​ជន មិន​បាន​ដឹង​ច្បាស់ ពី​កំពូល​តា​រា​​សម្ដែង ចន ច័ន្ទ​លក្ខិណា

ភ្នំពេញ៖ បច្ចុប្បន្នវិស័យចម្រៀង និងភាពយន្តខ្មែរ ហាក់ងើបឡើងវិញសន្សឹមៗ ទោះមិនទាន់ដល់ដំណាក់កាលថា ផ្ទុះខ្លាំងយ៉ាងណាក៏ដោយ ក៏ខ្មែរយើង មិនសូវនិយមស្ដាប់ បទចម្រៀងបរទេសដូចពីមុនឡើយ ។ ងាកទៅខាងក្រោយបន្តិច តារាសម្ដែងស្រីសម័យមុនឆ្នាំ២០០០នាំគ្នា ស្រពោនរុះរោយ អស់ទៅហើយ ព្រោះវ័យពួកនាងកាន់តែជ្រេ សម្រស់ក៏ធ្លាក់ រហូតនាំគ្នាចេញពីសិល្បៈអស់ សូម្បីតែតារាស្រីៗ ដែលប្រឡូកសិល្បៈ កាលពីដើមឆ្នាំ២០០០ក៏នាំគ្នាចាកចេញ អស់បណ្ដើរៗ ពោលនៅតែ អ្នកនាង ចន ច័ន្ទលក្ខិណា ម្នាក់គត់ ដែលនៅមានវិធីសាស្រ្តនៃការថែរក្សាសម្រស់ និង ភាពល្បីល្បាញបានយូរជាងគេ ព្រោះអ្នកនាងរក្សាបាននូវកេរ្តិ៍ឈ្មោះ មិនឲ្យទ្រុឌទ្រោម ទៅតាមវ័យនោះឡើយ។

ប៉ុន្តែមានរឿងជាច្រើន ដែលទស្សនិកជន មិនបានដឹងពីអ្នកនាង ចន ច័ន្ទលក្ខិណា តើរឿងទាំងនោះមានអ្វីខ្លះទៅហ្ន៎ ថ្ងៃនេះ Khmertalking សូមបង្ហាញជូនទស្សនិកជនដូចខាងក្រោម៖

ទី១, ចន ច័ន្ទលក្ខិណា គ្មានទំព័រ page Facebook៖ អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រើប្រាស់បណ្ដាញសង្គម ផ្ទាល់ខ្លួនរបស់នាង ច្រើនឆ្នាំមកហើយ អ្នកនាងមិនបានប្រើប្រាស់ page ដូចតារាសម្ដែង និងតារាចម្រៀងមួយចំនួនឡើយ ដែលអ្នកនាងមានអ្នក Follow ដល់ទៅ ១៤៥ ៣០៧នាក់ ដែលជាចំនួនមួយច្រើនបំផុត ។ ខណៈដែលអ្នកនាង ផុសអ្វីមួយ គឺមានអ្នក Like រាប់ពាន់នាក់ ។

ទី២, អ្នកនាង ចន ច័ន្ទលក្ខិណា ស្គាល់គ្នាជាមួយលោក ហេង ឡុង ក្រោយបែកគ្នាជាមួយអតីតស្វាមី ៖ មហាជនមួយចំនួនធំ បានគិតថា អ្នកនាង ចន ច័ន្ទលក្ខិណា បានស្គាល់គ្នា ជាមួយសេដ្ឋីមុខជំនួញ មុនពេលបែកពីអតីតស្វាមី តែផ្ទុយស្រឡះ គឺអ្នកនាង ចន ច័ន្ទលក្ខិណា ស្គាល់គ្នាក្រោយអ្នកនាង បានលែងលះអតីតស្វាមី ហើយនាង និង លោក ហេង ឡុង បានធ្វើការងារជាមួយគ្នា រហូតកាន់តែស្និទ្ធស្នាលជាងនេះ គឺកូនរបស់ពួកគេទាំងពី រៀនសាលាជាមួយគ្នា ហើយកូនរបស់អ្នកទាំងពីរ ចុះសម្រុងនឹងគ្នាណាស់ ។

ទី៣,អ្នកនាង ចន ច័ន្ទលក្ខិណា ពេលខ្លះមិនយកលុយជាធំឡើយ ៖ តារាសម្ដែង ដែលរក្សាបានសម្រស់ស្អាត និងកេរ្តិ៍ឈ្មោះល្បីល្បាញ សមទំនងតែបានតម្លៃ ពាណិជ្ជកម្មកប់ពពក ផ្ទុយទៅវិញ ពេលថតឲ្យសំអាងការណាមួយ ដែលអ្នកនាងស្គាល់ អ្នកនាងគិតថវិកាតិចតួចបំផុត ស្ទើរមិនគួរឲ្យជឿ ខណៈដែលនាងអាចទារគេ ក្នុងខ្ទង់ពាន់ដុល្លារ តែនាងមិនយកលុយ ជាធំឡើយ ។

ទី៤, លះបង់ខ្ពស់ដើម្បីសិល្បៈ ៖ អ្នកនាង ចន ច័ន្ទលក្ខិណា បានចូលសិល្បៈតាំងពីអាយុ១៥ឆ្នាំ ហើយអ្នកនាងឈរក្នុង វិស័យមួយនេះយ៉ាងមាំទាំ ដូចនេះនាង មិនចង់ឃើញវិស័យនេះ ដេកដួលឡើយ ពិសេសវិស័យភាពយន្ត គឺនាងតែងតែចេញមុខការពារភាពយន្តខ្មែរ និង ព្យាយាមលើកតំលៃភាពយន្ត ប៉ុន្តែគ្មាននរណាយល់ ពីភាពលះបង់របស់នាងឡើយ រហូត ស្ថាប័នមួយចំនួន សើចសំអកនាង រឿងហាមចាក់ភាពយន្តបរទេស ក្នុងម៉ោងមាស ទៀតផង។ ថ្វីត្បិតតែសំណើរនាង មិនជោគជ័យ ប៉ុន្តែពិតជាប្រឹងប្រែង អស់ពីសមត្ថភាព ដើម្បីឲ្យវិស័យមួយនេះ ដើរទៅមុខ ។

ទី៥, មុខរបររបស់នាងឈរឈ្មោះច្រើន តែមិនមែនរបស់នាងម្នាក់ឯងទេ ៖ បច្ចុប្បន្ន អ្នកនាង ចន ច័ន្ទលក្ខិណា មានមុខរបររកស៊ីជាច្រើន អ្នកខ្លះនិយាយថា មុខរបរបានមកពីអនាគតស្វាមីអ្នកនាង ឧបត្ថម្ភ ប៉ុន្តែធាតុពិតមិនមែនទេ មុខរបររកស៊ីខ្លះនាងគ្រាន់តែឈរឈ្មោះ ដើម្បីឲ្យប្អូនៗជាអ្នកដំណើរការប៉ុណ្ណោះ ប៉ុន្តែនាងជាអ្នកមើលការ ខុសត្រូវទាំងអស់។ ពេលខ្លះនាងស្ទើរតែមិនបានសម្រាក តែលុយមិនបានចូលហោប៉ៅទេ ហើយពេលខ្លះលុយទាំងនោះ ជាលុយអ្នកម្ដាយនាង ។ ចំនែកឯមុខរបរបើកហាង សាឡន វិញ មិនសូវជាចំណេញអ្វីទេ ។ តែអ្នកនាងនៅតែប្រឹងប្រែងធ្វើវា ដោយសារអ្នកនាង ស្រឡាញ់ ហើយអាណិតកូនចៅ បើនាងបិទហាង តើកូនចៅនឹងទៅដល់ទីណា ខណៈដែលបុគ្កលិក នាង សុទ្ធតែមានគ្រួសារដែលត្រូវផ្គត់ផ្គង់ ជាចាំបាច់៕

ប្រភព ៖
freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload