អាជ្ញាធរ​និង​ជំនាញ​សារភាពថា ស្ទឹង​មង្គល​បូរី ត្រង់​ប្រជុំជន​រង​ការបំផ្លាញ​និង​បំពុល​ធ្ងន់ធ្ងរ , ចាប់ផ្តើម​ស្តារ​ស្ទឹង យុទ្ធនា​ការសម្អាត​

បន្ទាយមានជ័យ:
អាជ្ញាធរ​និង​ជំនាញ​សារភាពថា ស្ទឹង​មង្គល​បូរី​ត្រង់​ប្រជុំជន រង​ការបំផ្លាញ​និង​បំពុល​ធ្ងន់ធ្ងរ ក្នុង​រវាង​ជិត​២០​ឆ្នាំ​មកនេះ ហើយ​ពេលនេះ និង​ទៅមុខ​ត្រូវតែ​រួមគ្នា​សង្គ្រោះ គឺ​ត្រង់​ប្រជុំជន​ឃុំ​ឬ​ស្សី​ក្រោក ទីរួមស្រុក​មង្គល​បូរី ដែលមាន​លំនៅឋាន​សំណង់​នានា និង​ពលរដ្ឋ​រស់នៅ​សងខាង​ច្រើន ត្រូវបាន​មន្ត្រី​ចម្រុះ​បើក​យុទ្ធនា​ការស្តារ​ភក់​ឲ្យ​ជ្រៅ កាយ​បារ​ចេញ​សម្រាម​និង​ព្រៃ​ស្មៅ​ក្នុង​ពោះ​ស្ទឹង​។​
 
ដំណាលគ្នា​នេះដែរ រដ្ឋបាល​និង​ជំនាញ​ខេត្ត ស្រុក​និង​ឃុំ បានធ្វើ​យុទ្ធនាការ​បរិស្ថាន អនាម័យ សម្អាត​និង​កុំ​ចោល​សំរាម​ក្នុង​ស្ទឹង​តែម្តង​។​
 
លោក​រ័ត្ន ដា​ស៊ី​ណង់ អភិបាលរង​ស្រុក​មង្គល​បូរី បាន​ឲ្យ​ដឹង​ថ្ងៃទី​២ ឧសភា​ថា ការផ្តើម​ស្តារ​ស្ទឹង​មង្គល​បូរី​នេះ ផ្តើម​ធ្វើឡើង​តាំងពី​ថ្ងៃទី​២៨​មេសា​មក ប៉ុន្តែ​សកម្មភាព​ពេញលេញ​បានកើត​ឡើង​នៅ​ថ្ងៃទី​១​ឧសភា    ហើយ​នៅ​ថ្ងៃទី​២​ខែឧសភា​ឆ្នាំ​២០១៦​កន្លងមកនេះ លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ លោក​លី សារី អភិបាលរង​ខេត្ត លោក​យឹម លី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត លោក​ឧ​ត្ត​ម​សេន៍​យ៍​អាត់ ខែម ស្នងការ​នគរបាល​ខេត្ត លោក​វរសេនីយ៍ វង្ស ធី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត លោក​ឡុង ពុន អភិបាលស្រុក​មង្គល​បូរី និង​មន្ត្រី​ក្រុមការងារ អ្នកពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត បាន​ចុះ​បើក​យុទ្ធនា​ការណែនាំ​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​បណ្តោយ​មាត់​ស្ទឹង​មង្គល​បូរី ក្នុងនោះ មាន​កម្លាំងយោធា​កងពល​តូច​ថ្មើរជើង​លេខ​៥១ ជាង​១៥០​នាក់ កម្លាំង​នគរបាល​ជាង​១៣០​នាក់​ចូលរួម​ផងដែរ​
 គឺ​អប់រំ​ណែនាំ​លើកកម្ពស់​បរិស្ថាន អនាម័យ ហាម​ប្រជាពលរដ្ឋ​ចោល​សំរាម និង​កាកសំណល់​រឹង​រាវ នៅតាម​មាត់​ស្ទឹង​និង​ក្នុង​ស្ទឹង​បន្តទៀត ពោលគឺ​ឲ្យ​ស្ទឹង​បាន​ស្អាត អនាម័យ បរិស្ថាន​និង​សោភ័ណ​ភាពល្អ​។​
    
​លោក​សួន បវរ បាន​សារភាព​និង​ទទួលស្គាល់ថា "​ជិត​២០​ឆ្នាំ​កន្លងមកនេះ ដោយសារតែ​ប្រជាពលរដ្ឋ​នាំគ្នា​មក​រស់​នៅតាម​បណ្តោយ​ស្ទឹង​មង្គល​បូរី​នេះ កាន់តែច្រើន​ទៅៗ ហើយ​ពួកគេ​នាំគ្នា​យក​សំរាម​ទៅ​បោះចោល​ក្នុង​ស្ទឹង និង​នៅតាម​មាត់​ស្ទឹង បានធ្វើ​ឲ្យ​ស្ទឹង​នេះ​ក្លាយទៅជា​អន្លង់​សំរាម​និង​ស្ទឹង​សំរាម​"​។​
 លោក​អភិបាល​និយាយ​បន្តថា "​សព្វថ្ងៃនេះ ក៏​នៅតែមាន​ប្រជាពលរដ្ឋ​នាំគ្នា​ធ្វើ​បង្គន់​បង្ហូ​លាមក កន្លែង​លាង​ជាតិ​កខ្វក់ ងូតទឹក និង​បញ្ចេញ​សារធាតុពុល​ចូល​ស្ទឹង​"​។​
 "​ជាតិពុល​បញ្ចេញ​ជាតិ​ស្អុយ និង​ការបំពុល​បរិស្ថាន ធ្វើ​ឲ្យ​ទឹកស្ទឹង​ប្រែក្លាយ​ទៅជា​ពណ៌​ខៀវ​និង​ដុះ​ស្លែ​"​។​
      
​លោក​បន្ថែមថា ពលរដ្ឋ​ក្រីក្រ​យក​ទឹកស្ទឹង​នេះ ទៅ​បរិភោគ​ជា​អ្នករងគ្រោះ​ជាងគេ គឺ​ទឹក​កខ្វក់​និង​រង​ការបំពុល បាន​បង្ក​ជំងឺ​រាករូស​និង​ទន់ខ្សោយ​សុខភាព និង​នាំ​ឲ្យ​មាន​ជំងឺ​ប្រចាំកាយ​ផង​។​
        
​លោក​យឹម លី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ក៏​ទទួលស្គាល់​នៃ​ការគ្រប់គ្រង​មិនល្អ នាំ​ឲ្យ​ស្ទឹង​មង្គល​បូរី​ត្រូវគេ​បំពុលបរិស្ថាន​នេះដែរ​។ លោក​និយាយថា ទាល់តែ​បងប្អូន​ទាំងអស់គ្នា​យល់ដឹង ហើយ​ចូលរួម​ទាំងអស់គ្នា​ទើប​ដោះស្រាយ​បញ្ហា​នេះ​បាន​។​
 
 សូមបញ្ជាក់ថា ការស្តារ​ស្ទឹង​និង​សម្អាត​បរិស្ថាន​ស្ទឹង​មង្គល​បូរី​នេះ ទទួលបាន​ការគាំទ្រ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តបន្ទាយមានជ័យ ហើយ​បាន​រដ្ឋបាលខេត្ត​ផ្តល់​ប្រេង​គ្រោះមហន្តរាយ​។ ឯ​លោក​ភ្ល​ន់ តារា និង​លោក​អ៊ឺ​ង ប៊ុនហួរ ផ្តល់​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​ចូក​ចំនួន​៣​គ្រឿង​។​
    
​តាម​គម្រោង​ការស្តារ​ស្ទឹង​មង្គល​បូរី​មាន​ប្រវែង​តែ​១,៥​ទៅ ២ គីឡូម៉ែត្រ ពី​ចំណុច​ស្ពានឈើ​មុខ​ផ្សារ ទៅ​ស្ពាន​វត្ត​ហ្លួង​ស៊ីសុវត្ថិ ក្នុង​ឃុំ​ឬ​ស្សី​ក្រោក​។​
 ការស្តារ​នេះ ចំពេល​ដែល​ស្ទឹង​នេះ រីង​ខះ ហើយ​កាត់ផ្តាច់​ទឹក​សម្រាប់​ផ្គត់ផ្គង់ ដល់​ការផលិត​ទឹកស្អាត ជូន​ដល់​ផ្នែក​ភាគច្រើន​នៃ​ឃុំ​ចំនួន​៣ ក្នុង​ទីរួមស្រុក​មង្គល​បូរី​អស់​ពេល​ជាង​១០​ថ្ងៃ​មកហើយ​៕ 

អាជ្ញាធរ​និង​ជំនាញ​សារភាពថា ស្ទឹង​មង្គល​បូរី ត្រង់​ប្រជុំជន​រង​ការបំផ្លាញ​និង​បំពុល​ធ្ងន់ធ្ងរ , ចាប់ផ្តើម​ស្តារ​ស្ទឹង យុទ្ធនា​ការសម្អាត​

អាជ្ញាធរ​និង​ជំនាញ​សារភាពថា ស្ទឹង​មង្គល​បូរី ត្រង់​ប្រជុំជន​រង​ការបំផ្លាញ​និង​បំពុល​ធ្ងន់ធ្ងរ , ចាប់ផ្តើម​ស្តារ​ស្ទឹង យុទ្ធនា​ការសម្អាត​

អាជ្ញាធរ​និង​ជំនាញ​សារភាពថា ស្ទឹង​មង្គល​បូរី ត្រង់​ប្រជុំជន​រង​ការបំផ្លាញ​និង​បំពុល​ធ្ងន់ធ្ងរ , ចាប់ផ្តើម​ស្តារ​ស្ទឹង យុទ្ធនា​ការសម្អាត​