Neymar ​ប្រាប់​ឈ្មោះ​កីឡាករ​៥​នាក់ ដែល​​លេង​​ម៉ូដ​សក់​ស្អាត

Neymar ​តារា​ឆ្នើម​ជម្រើស​ជាតិ​ប្រេស៊ីល​របស់​ក្រុម​​ FC Barcelona បាន​បង្ហើប​ប្រាប់​ឈ្មោះ​កីឡាករ​៥​នាក់ ដែល​ខ្លួន​យល់​ថា ជា​កីឡាករ​ដែល​​លេង​ម៉ូដ​សក់​ស្អាត​បំផុត​ នៅ​លើ​ទីលាន​ប្រកួត។

 

Neymar ​ប្រាប់​ឈ្មោះ​កីឡាករ​៥​នាក់ ដែល​​លេង​​ម៉ូដ​សក់​ស្អាត

 

ខ្សែ​បម្រើ​ប្រយុទ្ធ​ Neymar គឺជា​កីឡាករ​ម្នាក់ ដែល​​ចូល​ចិត្ត​លេង​ម៉ូដ​សក់​ប្លែកៗ​ជាង​គេ​ តាំង​ពី​នៅ​ក្រុម​ Santos ​រហូត​ដល់​ក្រុម​អ្នក​មាន​បុណ្យ​បច្ចុប្បន្ន។ យ៉ាងណា កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ​ បាន​​ប្រាប់​ឈ្មោះ​កីឡាករ​៥​នាក់​ផ្សេង​ទៀត​ ដែល​មាន​ម៉ូដ​សក់​ស្អាត ​ក្នុង​ឱកាស​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​របស់​ខ្លួន​ “Neymar Jr’s Five” ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ។

 

កីឡាករ​ដំបូង​គេ​ក្នុង​បញ្ជី​របស់​ Neymar គឺ​ខ្សែ​បម្រើ​​ជម្រើស​ជាតិ​បារាំង​ Paul Pogba ​របស់​ក្រុម​ Juventus ​ដែល​ចូល​ចិត្ត​លេង​ម៉ូដ​សក់​ក្បាច់​ស្អាតៗ ខណៈ​ដែល​ទី​២​គឺ ​ខ្សែ​បម្រើ​ជម្រើស​ជាតិ​ឈីលី​ Arturo Vidal ​របស់​ក្រុម​ Bayern Munich។

 

ចំណែក​ឯ​ទី​៣​គឺ ​​ខ្សែ​បម្រើ​ជម្រើស​ជាតិ​កាមេរ៉ូន Alex Song។ រីឯ​ទី​៤​គឺ ​មិត្ត​រួម​ក្រុម​របស់​គេ​ Dani Alves ​ ខណៈ​ដែល​​ចុង​ក្រោយ​គេ ​ដែល​ Neymar យល់​ថា​មាន​ម៉ូដ​សក់​ស្អាត​គឺ អតីត​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ David Beckham៕

 

Neymar ​ប្រាប់​ឈ្មោះ​កីឡាករ​៥​នាក់ ដែល​​លេង​​ម៉ូដ​សក់​ស្អាត

 

Neymar ​ប្រាប់​ឈ្មោះ​កីឡាករ​៥​នាក់ ដែល​​លេង​​ម៉ូដ​សក់​ស្អាត

 

Neymar ​ប្រាប់​ឈ្មោះ​កីឡាករ​៥​នាក់ ដែល​​លេង​​ម៉ូដ​សក់​ស្អាត

 

Neymar ​ប្រាប់​ឈ្មោះ​កីឡាករ​៥​នាក់ ដែល​​លេង​​ម៉ូដ​សក់​ស្អាត

 

Neymar ​ប្រាប់​ឈ្មោះ​កីឡាករ​៥​នាក់ ដែល​​លេង​​ម៉ូដ​សក់​ស្អាត

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ Sport-English