ការឈ្នះពាន Premier League នឹងជួយឲ្យ Leicester រកប្រាក់បាន២២០លានដុល្លារ

ក្រុម Leicester City កំពុងតែស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់ការទទួលបានទឹកប្រាក់ច្រើនជាង២២០លានដុល្លារអាមេរិកសម្រាប់ការឈ្នះពានក្របខ័ណ្ឌ Premier League។ នេះបើយោងទៅតាមការសិក្សាថ្មីមួយ។ ទឹកប្រាក់ទាំងនេះនឹងកើតឡើងពីប្រាក់ចំណូលដ៏ច្រើនទៅលើការផ្សាយការប្រកួតក្របខ័ណ្ឌ Premier League តាមកញ្ចក់ទូរទស្សន៍ ការលេងក្នុងក្របខ័ណ្ឌ Champions League ការឧបត្ថម្ភថ្មី និងចំណូលពីការលក់សំបុត្រ។
leicesterwin
នេះបើយោងទៅតាមអង្គភាពស្រាវជ្រាវនិន្នន័យកីឡា Repucom។ Leicester បានក្លាយជាម្ចាស់ជើងឯករបស់អង់គ្លេសដ៏មិននឹកស្មានដល់ ក្រោយពីក្រុម Tottenham Hotspur មិនអាចស្វែងរកជ័យជម្នះនៅលើទឹកដីក្រុម Chelsea កាលពីថ្ងៃចន្ទ ដើម្បីធ្វើឲ្យការប្រជែងពាន Premier League អាចបន្តរយៈពេលមួយសប្តាហ៍ទៀត។ បើយោងទៅតាមការសិក្សានេះ Leicester នឹងត្រូវរកចំណូលបាន១៥០លានផោន (ស្មើនឹង២២០លានដុល្លារអាមេរិក) ពីការឈ្នះពាន Premier League។

ទឹកប្រាក់ទាំងនោះបានមកពី៖
ការឈ្នះពាន Premier League នឹងធ្វើឲ្យពួកគេទទួលបានចំណូលច្រើនជាង៩០លានផោន ខណៈដែលពួកគេរកបានចំណូលត្រឹមតែ៧៤លានផោនប៉ុណ្ណោះក្នុងពេលពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៤ កាលពីរដូវកាលមុន។

ពួកគេនឹងទទួលបាន៣៣លានផោនសម្រាប់ការបង្ហាញខ្លួនក្នុងការប្រកួតវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League នារដូវកាលក្រោយ ខណៈដែលទឹកប្រាក់ឧបត្ថម្ភបន្ថែម៣លានផោនទៀតនឹងរង់ចាំពួកគេ។

ការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងពូល នឹងធ្វើឲ្យពួកគេឈ្នះកៅអី Europa League និងទឹកប្រាក់២០លានផោនផ្សេងទៀត។

ប្រាក់ចំណូលពីការប្រកួត និងពាណិជ្ជកម្មអាចនឹងមានចំនួនចន្លោះពី១០លានផោន និង១៥លានផោន៕

ប្រភពព័ត៌មាន៖ Channel News Asia