ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ផ្តើម​បើក​ធ្វើ​នៅ​ព្រឹក​នេះ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា នា​ព្រឹក​ថ្ងៃ​ទី​០៣ ឧសភា ២០១៦ មាន​រៀបចំ​ទិវា​សេរីភាព​ពិភពលោក ០៣​ឧសភា ក្រោម​ប្រធានបទ «សិ​ទ្ធិ​ទទួល​បាន​ព័ត៌មាន ជា​សិ​ទ្ឋិ​របស់​អ្នក​» ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​មានការ​ចូលរួម​ពី​តំណាង​អង្គភាព​សារព័ត៌មាន ទស្សនាវដ្តី វិទ្យុ​និង​ទូរទស្សន៍ និង​អង្គការ​សង្គម​ស៊ី​វិល​ជា​ច្រើន​រូប​ទៀត​៕