មួយ​ឈុត​ពី​​ ព្រីម លីហ្សា តម្លៃ​ជាង​១ម៉ឺន​ដុល្លារ

ថ្ងៃ​រៀប​មង្គល​ការ​ VJ រតនា ព្រីម​ លីហ្សា​ ស្លៀក​មួយ​ឈុត​ពណ៌​ក្រហម​ អម​ដោយ​គ្រឿង​​​​​អលង្ការ​ក៏​ក្រហមដែរ​ ​បើ​សរុប​ពី​​តម្លៃ​ គឺ​ជាង​១​ម៉ឺន​ដុល្លារ​អាមេរិកឯណោះ​។ នេះ​បើ​តាម​ការ​អះ​អាង​ពី​សាមី​ខ្លួន។

 

តួ​សម្តែ​ង​ក្នុង​បទ​ “ទឹកលុយសម្លាប់​ទឹក​ចិត្តខ្ញុំ” ថ្លែង៖ ” រ៉ូប​ក្រហម​ខាង​ក្នុង​តម្លៃ​ ៥៨០០ ដុល្លារ​​អូន ម៉ាក ​Dior នាំ​ចូល​ពី​បារាំង​ អាវ​ក្រៅ​ ជិត​៤០០ ដុល្លារ​ ស្បែក​ជើង​​ជាង​១​ពាន់​ដុល្លារ​ ចិញ្ចៀន​ជាង​ ៦០០ដុល្លារ​ ក្រវិល​ជិត​ ៤០០​ដុល្លារ​ កាបូប​ជិត​ ៣​០០០​ដុល្លារ​​​​​”។

 

មួយ​ឈុត​ពី​​ ព្រីម លីហ្សា តម្លៃ​ជាង​១ម៉ឺន​ដុល្លារ

 

តារា​និយម​ស្លៀក​សំលៀក​បំពាក់​ Brand រូប​នេះ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ បើ​ទោះ​មាន​តម្លៃ​ថ្លៃ​ដូច្នេះ ប៉ុន្តែ​តាម​ទម្លាប់​របស់​នាង គឺ​​ថាសំលៀក​បំពាក់​ខ្លះ​ដែល​នាង​ប្រើ​ក្នុង​កម្មវិធី​មួយ​រួច​ហើយ នាង​មិន​​ស្លៀក​ជា​លើក​ទី​២​ទៀត​ទេ។

 

“រាល់​កម្ម​វិធី​មួយ​ៗ​ បើ​រ៉ូប​ ខ្ញុំ​ស្លៀក​តែ​ម្ដង​ទេ ​តែ​បើ​អាវ​ក្រៅ​អាច​ពីរ​ បី​ដង​ដែរ មិន​មែន​ថា​យើង​ជា​អ្នក​មាន​អី​អស្ចារ្យ​ទេ​អូន​ តែ​ក្នុង​នាម​ជា​តារា​ម្នាក់​​ ខ្ញុំ​ត្រូវ​មាន​អ្វី​ដែល​ជា​តំណាង​ផ្ទាល់​ខ្លួន​។ ហើយ​រាល់​ខោអាវ​ដែល​ខ្ញុំ​​បាន​ស្លៀក​ចូល​រួម​ក្នុង​កម្មវិធី​​នីមួយៗ ​គឺ​​​ខ្ញុំ​ទុក​មក​ដល់​ឥឡូវ មិន​បាន​លក់​ ឬ​ចែក​ចាយ​ឲ្យ​អ្នក​ណា​ទេ”។ លី​ហ្សា​ បន្ថែម។

 

ទាក់​ទង​នឹង​ការ​ស្លៀក​សំលៀក​បំពាក់​តែ​ម្ដង​ក្នុង​កម្មវិធី​នីមួយៗ​ម្ចាស់​ពាន​អាណាចក្រ​តារា​រូប​នេះ​ លើក​ឡើង​ថា​ ប្រាកដ​ជា​មាន​គេ​រិះ​គន់​ តែ​នាង​ប្រាប់​ថា​ ថ្ងៃ​ណា​មួយ​ប្រិយ​មិត្ត​នឹង​បាន​យល់​​ថា​ហេតុ​អ្វី​បាន​ជា​នាង​ត្រូវ​ស្លៀក​បែប​នេះ៕

 

មួយ​ឈុត​ពី​​ ព្រីម លីហ្សា តម្លៃ​ជាង​១ម៉ឺន​ដុល្លារ

 

មួយ​ឈុត​ពី​​ ព្រីម លីហ្សា តម្លៃ​ជាង​១ម៉ឺន​ដុល្លារ

 

អត្ថបទ​៖ ថា ម៉ាលីដា​​

​​​​​​