មង្គលការ​ចម្លែក ឱ្យ​ឪពុកម្តាយ​ធ្វើ​សកម្មភាព​ដូច​សត្វ​ធាតុ​

6 Videos


រូបថតពោរពេញដោយភាពចម្រូងចម្រាសប៉ុន្មានសន្លឹកស្តីពីពិធីប្រារព្ធមង្គលការដ៏ចម្លែកមួយនៅតំបន់ Henan ប្រទេសចិន បានផ្តល់ភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បណ្តាអ្នកលេងអ៊ីនធឺរណេត កាលពីពេលថ្មីៗនេះ ។

មង្គលការ​ចម្លែក ឱ្យ​ឪពុកម្តាយ​ធ្វើ​សកម្មភាព​ដូច​សត្វ​ធាតុ​

រូបថតនេះត្រូវបានបង្ហោះឡើងតាមគេហទំព័រ CCTV News ចូលទៅក្នុងបណ្តាញអ៊ីនធឺរណេត Facebook ដែលបង្ហាញពីឪពុកម្តាយកូនកម្លោះត្រូវបានគេតែងខ្លួនជាសត្វលា ដើម្បីទាញរថយន្តម៉ាក Porsche មួយគ្រឿងដែលមានកូនក្រមុំអង្គុយនៅក្នុងនោះ ។ ស្ថានភាពដ៏ចម្លែកនេះបានធ្វើឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតធ្វើឲ្យមានការជជែកវែកញែកពីបញ្ហានេះតាមប្រព័ន្ធអនឡាញ ដែលភាគច្រើនគិតថា ការធ្វើបែបនេះចំពោះឪពុកម្តាយគឺជាការមើលងាយយ៉ាងខ្លាំងពីសំណាក់កូនៗ ។

មង្គលការ​ចម្លែក ឱ្យ​ឪពុកម្តាយ​ធ្វើ​សកម្មភាព​ដូច​សត្វ​ធាតុ​

គេក៏អាចសន្និដ្ឋានបានដែរថា នេះអាចជាទំនៀមទម្លាប់មួយនៅក្នុងផ្នត់គំនិតប្រជាជនចិន ប៉ុន្តែពេលខ្លះទំនៀមទម្លាប់មួយចំនួនមានភាពមិនប្រក្រតីខ្លាំងពេក រហូតមហាជនភាគច្រើនមិនអាចទទួលយកបាន ៕

មង្គលការ​ចម្លែក ឱ្យ​ឪពុកម្តាយ​ធ្វើ​សកម្មភាព​ដូច​សត្វ​ធាតុ​

ថាវរិទ្ធ (ប្រភព ៖ សាំងហ្គាពួរ ស៊ីន)