គួរឲ្យសង្វេគណាស់! ស្រ្តីម្នាក់សម្រាលកូនលើទូក ពេលប្តីដឹកមកកាន់មន្ទីរពេទ្យ តែរួចផុតពីគ្រោះថ្នាក់

(កោះកុង)៖ ពិតជាគួរឲ្យសង្វេគណាស់ដែលស្រ្តីម្នាក់ បានសម្រាលកូននៅលើទូកពេលប្តី និងសាច់ញាតិ បានដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុង នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះ តែសម្រាប់ស្រ្តីរងគ្រោះ និងទារកបានរួចផុតពីគ្រោះថ្នាក់ហើយ នៅពេលដែលក្រុមគ្រូពេទ្យ បានជួយសង្គ្រោះទាន់ពេលវេលា។

លោក ហៃ ឡៃស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានប្រាប់ភ្នាក់ងារថា ស្រ្តីដែលសម្រាលកូននៅលើទូកនេះ មានឈ្មោះ ខេង ដាអាយុ២៥ឆ្នាំ និងប្តីឈ្មោះ ដា។

ពួកគេទាំង ២នាក់ប្តីប្រពន្ធមានទីលំនៅភូមិវង្សកាថាក់ ឃុំបាក់ខ្លងស្រុកមណ្ឌលសីមា ខេត្តកោះកុងមានមុខរបរនេសាទ ជាលក្ខណៈគ្រួសារ។ លោក ហៃ ឡៃស៊ុន បានបន្តទៀតថា សម្រាប់ស្រ្តីរងគ្រោះខាងលើនេះ ត្រូវបានក្រុមគ្រូពេទ្យរបស់លោក ជួយព្យាបាលយ៉ាងយកចិត្តទុកដាក់ ហើយមិនគិតសេវានោះឡើយ។រហូតមកដល់ពេលនេះសុខភាពស្រ្តីរងគ្រោះនេះ និងទារក មានភាពល្អប្រសើរនោះទេ៕

គួរឲ្យសង្វេគណាស់! ស្រ្តីម្នាក់សម្រាលកូនលើទូក ពេលប្តីដឹកមកកាន់មន្ទីរពេទ្យ តែរួចផុតពីគ្រោះថ្នាក់

គួរឲ្យសង្វេគណាស់! ស្រ្តីម្នាក់សម្រាលកូនលើទូក ពេលប្តីដឹកមកកាន់មន្ទីរពេទ្យ តែរួចផុតពីគ្រោះថ្នាក់

គួរឲ្យសង្វេគណាស់! ស្រ្តីម្នាក់សម្រាលកូនលើទូក ពេលប្តីដឹកមកកាន់មន្ទីរពេទ្យ តែរួចផុតពីគ្រោះថ្នាក់

ប្រភព៖ baykdang

  • គួរឲ្យសង្វេគណាស់! ស្រ្តីម្នាក់សម្រាលកូនលើទូក ពេលប្តីដឹកមកកាន់មន្ទីរពេទ្យ តែរួចផុតពីគ្រោះថ្នាក់已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/03  Category:កំសាន្ត
Tags: