ពិធី​បើក​វគ្គ​បំប៉ន​ឆមាស​ទី​២ ​របស់​កងរាជអាវុធហត្ថ​ ខេត្តព្រៃវែង​

ពិធី​បើក​វគ្គ​បំប៉ន​ឆមាស​ទី​២ ​របស់​កងរាជអាវុធហត្ថ​ ខេត្តព្រៃវែង​



​ព្រៃវែង ​៖ នៅ​ព្រឹក​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ លោក​វរសេនីយ៍ឯក ឈួន ​គឹម​សាន មេបញ្ជាការ​ស្តី​ទី​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បាន​អញ្ជើញ​ជា​​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​ឆមាស​ទី​២ និង​ចូលរួម​សំណេះសំណាល ផ្ដាំផ្ញើ​ដល់​កម្លាំង​កងអនុសេនាធំ​ចល័ត​លេខ​៧ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​បាន​បញ្ចប់​ភារកិច្ច ក្នុង​ការ​បំពេញបេសកកម្ម​ប្រកបដោយ​ជោគជ័យ​នៅ​ខេត្តព្រៃវែង​កន្លងទៅ។

លោក​វរសេនីយ៍ឯក មេបញ្ជាការ​ស្តីទី ក៏បាន​សរសើរ​ដោយ​ស្មោះ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បំពេញ​កិច្ច​ការងារ​ដោយមាន​ការទទួលខុសត្រូវ​ខ្ពស់ របស់​នាយ​ និង​ពល​អាវុធហត្ថ​នៃ​កងអនុសេនា​ធំ​ចល័ត​លេខ​៧​។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ លោក​មេបញ្ជាការ​ស្តីទី បាន​ផ្ដាំផ្ញើ​ដល់​កងកម្លាំង​ទាំង​អ​ស់ សូម​ឲ្យ​បន្ត​ប្រពៃណី​ដ៏​ល្អ​នេះ​ទៀត បម្រើ​ជាតិ និង​ប្រជាពលរដ្ឋ​។ បន្ទាប់មក លោក​វរសេនីយ៍ឯក មេបញ្ជាការ​ស្តីទី ក៏បាន​ឧបត្ថម្ភ​ជា​ថវិកា​ក្នុង​ម្នាក់ៗ​ទទួល​បាន​២០.០០០​រៀល និង​ស្រា​បៀរ​១០​កេស​ទៀត​ផង​ដែរ៕​

ពិធី​បើក​វគ្គ​បំប៉ន​ឆមាស​ទី​២ ​របស់​កងរាជអាវុធហត្ថ​ ខេត្តព្រៃវែង​

ពិធី​បើក​វគ្គ​បំប៉ន​ឆមាស​ទី​២ ​របស់​កងរាជអាវុធហត្ថ​ ខេត្តព្រៃវែង​

ពិធី​បើក​វគ្គ​បំប៉ន​ឆមាស​ទី​២ ​របស់​កងរាជអាវុធហត្ថ​ ខេត្តព្រៃវែង​

  • ពិធី​បើក​វគ្គ​បំប៉ន​ឆមាស​ទី​២ ​របស់​កងរាជអាវុធហត្ថ​ ខេត្តព្រៃវែង​已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/05/03  Category:ក្នុងស្រុក