ខ្យល់​កន្ត្រាក់​១​មេ វាយបំបាក់​ដើមឈើ និង​ផ្ទះ​ប្រជាពលរដ្ឋ​២១​ខ្នង​ផ្ទះ ​

ខ្យល់​កន្ត្រាក់​១​មេ វាយបំបាក់​ដើមឈើ និង​ផ្ទះ​ប្រជាពលរដ្ឋ​២១​ខ្នង​ផ្ទះ ​

កំពង់ធំ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​ខ្យល់ព្យុះ​លាយឡំ​នឹង​ភ្លៀង បាន​កន្ត្រាក់​ផ្ទះ​ប្រជាពលរដ្ឋ​ឲ្យ​ដួល​រលំ​ទាំងស្រុង ចំនួន​២​ខ្នង​ផ្ទះ និង​១៩​ខ្នង​ផ្ទះ​ទៀត ត្រូវ​បាន​ខ្យល់​វាយ​បោក​របើក​ដំបូល​ទ្រេត ទទួល​ការខូចខាត​យ៉ាង​ដំណំ​ មិនតែប៉ុណ្ណោះ​ដើមឈើ​មួយចំនួន ត្រូវបាន​ខ្យល់​វាយ​រលំ​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី ស្ថិតនៅ​ទួល​គ្រើល និង​ភូមិ​ថ្នល់ ឃុំ​ទួល​គ្រើល​ស្រុក​ប្រាសាទ​បល្ល័ង្ក​ខេត្ត​កំពង់ធំ។

ក្នុង​ករណី​ខ្យល់​កន្ត្រាក់​បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​សរុប​ចំនួន​២១​ខ្នង និង​បាន​ធ្វើ​ឲ្យ​មាន​មនុស្ស​របួសស្រាល​១​នាក់ ភេទ​ប្រុស ​ឈ្មោះ សិន សឿន អាយុ​៥២​ឆ្នាំ នៅ​ភូមិ​ទួល​គ្រើល។ ក្រោយ​ពេល​កើតហេតុ ក្រុមការងារ​ដឹកនាំ​ដោយ​លោក ទូច សុខា អភិបាលស្រុក​ប្រាសាទ​បា​ល័​ង្គ បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព ដើម្បី​រក​វិធី​ជួយ​លើ​គ្រួសារ​ជនរងគ្រោះ​ដែល​ត្រូវ​បាន​ផ្ទះ​រលំ៕ខ្យល់​កន្ត្រាក់​១​មេ វាយបំបាក់​ដើមឈើ និង​ផ្ទះ​ប្រជាពលរដ្ឋ​២១​ខ្នង​ផ្ទះ ​