eLibrary of Cambodia បណ្តុំ​​​ឯកសារ​​​​​សម្បូរបែប​​សម្រាប់​កូន​ខ្មែរ

បណ្ណាល័យ​អេឡិចត្រូនិក​ខ្មែរ (eLibrary of Cambodia) បាន​ប្រមូល​ផ្តុំ​សៀវភៅ​​និង​គម្ពីរ​ស្លឹករឹត​គ្រប់​ប្រភេទ​​អំពី​​ប្រទេស​កម្ពុជា ទុក​ឲ្យ​កូន​ខ្មែរ​ស្វែង​យល់​និង​ស្រាវជ្រាវ​ដោយ​ឥត​គិត​ថ្លៃ។

 

eLibrary of Cambodia បណ្តុំ​​​ឯកសារ​​​​​សម្បូរបែប​​សម្រាប់​កូន​ខ្មែរ

 

បណ្ណាល័យ​អេឡិចត្រូនិក​ខ្មែរ មាន​មាតិកា​ជា​ច្រើន​ដូចជា EBOOKS, BOOK COVER, ESASTRA, SASTRA COVER ចម្រៀង​ពី​សម័យ​ដើម​និង​មាតិកា​មួយ​ចំនួន​ទៀត ដែល​ជា​មរតក​ដ៏​មាន​តម្លៃ​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ។

 

គោល​បំណង​របស់​បណ្ណាល័យ​អេឡិចត្រូនិក​ខ្មែរ គឺ​ចង់​ប្រមូល​សម្បត្តិ​វប្បធម៌​ខ្មែរ មាន​អក្សរសាស្ត្រ ប្រពៃណី ដែល​ឆ្លាក់​នៅ​លើ​ផ្ទាំង​សិលា សាស្ត្រា​ស្លឹករឹត សៀវភៅ និង​បាន​ថត ជា​រូបភាព ឬ សំឡេង មក​ចង​ក្រង​ទុក​លើ​បណ្ណាល័យ​អេឡិចត្រូនិក​ខ្មែរ ដើម្បី​កុំ​ឲ្យ​បាត់​បង់។ ម្យ៉ាង​ទៀត​វា​ក៏​ជួយ​ឲ្យ​កូន​ខ្មែរ​អាច​ស្វែង​យល់​ពី​វប្បធម៌​និង​ប្រពៃណី​សម្បូរ​បែប​បន្សល់​ទុក​តាំង​ពី​អតីតកាល ដោយ​មិន​បាច់​ចំណាយ​អស់​មួយ​រៀល​ឡើយ។

 

“អ្វីៗ​ទាំងអស់​ដែល​តម្កល់​ទុក​នៅ​ក្នុង eLibrary of Cambodia ជា​សម្បតិ្ត​របស់​ខ្មែរ​ទាំងអស់​គ្នា សម្រាប់​បម្រើ​ជា​ប្រយោជន៍​សាធារណៈ ដោយ​មិន​គិត​និង​យក​កម្រៃ ព្រម​ទាំង អាច​ឲ្យ​យើង​ខ្ញុំ​បាន​ជួយ​ប្រទេស​ជាតិ បាន​មួយ​ភាគ​តូច​ផង​ដែរ”៕

 

eLibrary of Cambodia បណ្តុំ​​​ឯកសារ​​​​​សម្បូរបែប​​សម្រាប់​កូន​ខ្មែរ

 

ចុច​ត្រង់​នេះ​ ដើម្បី​ចូល​ទៅ​កាន់ eLibrary of Cambodia

 

អត្ថបទ៖ ប៉ែត ផាន់និត