​កម្មវិធី​ Messenger នឹង​មាន​មុខងារ​ថ្មី​ ដូច​​ឃើញ​ក្នុង​រឿង​ស៊ើបអង្កេត​

យោង​ទៅ​តាម​រូបភាព​ថ្មី​ៗ​ជា​ច្រើន​សន្លឹក​ដែល​បង្ហោះ​លើ​បណ្ដាញ​ Twitter បាន​បង្ហាញ​ថា​ ក្រុមហ៊ុន​​ Facebook ទំនង​ជា​បន្ថែម​មុខងារ​ថ្មី​​លើ​កម្មវិធី​ Messenger​ មាន​លក្ខណៈ​យ៉ាង​ពិសេស។

 

​កម្មវិធី​ Messenger នឹង​មាន​មុខងារ​ថ្មី​ ដូច​​ឃើញ​ក្នុង​រឿង​ស៊ើបអង្កេត​

 

មុខងារ​នោះ​មាន​ឈ្មោះ​ថា​ “Dissapearing Messages” ដោយ​វា​ដំណើរ​​ការ​​លុប​បំបាត់​នូវ​ Chat ​ដោយ​ស្វ័យ​ប្រវត្តិ​ក្នុង​រយៈ​ពេល​ណា​មួយ​ដែល​អ្នក​ប្រើ​ប្រាស់​បាន​កំណត់។ តាម​រយៈ​រូបភាព​បង្ហាញ​ថា​គេ​អាច​កំណត់​ឲ្យ​លុប​ Chat ក្នុង​រយៈ​ពេល​ ១​នាទី, ១៥​នាទី, ១​ម៉ោង, ៤​ម៉ោង​ និង​មួយ​ថ្ងៃ។

 

​កម្មវិធី​ Messenger នឹង​មាន​មុខងារ​ថ្មី​ ដូច​​ឃើញ​ក្នុង​រឿង​ស៊ើបអង្កេត​

 

​កម្មវិធី​ Messenger នឹង​មាន​មុខងារ​ថ្មី​ ដូច​​ឃើញ​ក្នុង​រឿង​ស៊ើបអង្កេត​

 

​ទោះ​ជា​យ៉ាង​ណា​ត្រឹម​តែ​រូបភាព​ប៉ុន្មាន​សន្លឹក​ខាង​លើ​ ​គេ​នៅ​មិន​អាច​បញ្ជាក់​បាន​១០០​ភាគរយ​ ទេ​ថា​មុខងារ​ថ្មី​នេះ​ពិត​ជា​មាន​នៅ​លើ​កម្មវិធី​ Messenger ជំនាន់​ក្រោយ​ឬ​យ៉ាង​ណា​នោះ។ ប៉ុន្តែ​វា​អាច​នឹង​ក្លាយ​ជា​ការ​ពិត​ដោយ​សារ​កន្លង​មក​លេច​ឭ​ពាក្យ​ចចាមអារ៉ាម​ថា​ Facebook នឹង​បន្ថែម​មុខងារ Chat ដ៏​សម្ងាត់​លើ​កម្មវិធី​ផ្ញើសារ​នេះ​​ ហើយ​ Disappering Messages អាច​ជា​មុខងារ​ដែល​គេ​សំដៅ​លើ៕

 

​ចុច​អាន៖ មុខងារ​ថ្មី​លើ​កម្មវិធី​ Messenger អាច​ប្រើ​ប្រាស់​បាន​ហើយ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AndroidAuthority
​​​​​​​