​ម៉ូតូ​មួយគ្រឿង វ៉ា​មិន​ផុត បុក​ពីក្រោយ​បន្តកន្ទុយ ៤​គ្រឿង រងរបួស​ធ្ងន់​ម្នាក់ ៣​នាក់​រង​ស្រាល នៅ​ស្រុក​ស្វាយទាប​

ស្វាយរៀង:
យុវជន​ម្នាក់ បាន​រងរបួស​ធ្ងន់ និង ៣ នាក់​ផ្សេងទៀត បាន​រងរបួស​ស្រាល ខណៈ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ បណ្តាលមកពី​ម៉ូតូ​មួយគ្រឿង បើកបរ​ក្នុង​លឿន ហើយ​វ៉ា​ម៉ូតូ​មួយគ្រឿង​ទៀត ប៉ុន្តែ​វ៉ា​មិន​ផុត ក៏​បុក​ម៉ូតូ​គេ​ពីក្រោយ ហើយ​មិន​អស់​ល្បឿន ទៅបុក​ម៉ូតូ​គេ​ឈប់​នៅ​ចិញ្ចើមថ្នល់ ២ គ្រឿង​ទៀត និង​បណ្តាល​ឲ្យ​រងរបួស ដេក​រដូករណែល​ព​។​

​ករណី​គ្រោះថ្នាក់​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៥​និង​១៥​នាទី ល្ងាច​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ នៅ​ផ្លូវជាតិ​លេខ​១ ត្រង់​ទីប្រជុំជន​ផ្សារ​ប្រសូត្រ ស្ថិត​ក្នុងភូមិ​ប្រសូត្រ​១ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។

​បើតាម​ប្រជាពលរដ្ឋ ដែល​បានឃើញ​ហេតុការណ៍​នេះ បាន​ឲ្យ​ដឹងថា​៖ នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​មួយគ្រឿង ម៉ាក​អិ​ច​ស្ទ័​រ ពណ៌​ខៀវ​លា​យស គ្មាន​ស្លាក​លេខ ជិះ​ឌុប​គ្នា​២​នាក់ បើកបរ​ក្នុង​ល្បឿន​លឿន ទិសដៅ​ពី​កើ​តទៅ​លិច ស្រប​ទិស​គ្នា ជាមួយ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ​១២៥ ស៊េរី ២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1G  2892 ហើយក៏​វ៉ា​ម៉ូតូ​ហុងដា​មិន​ផុត បណ្តាល​ឲ្យ​បុក​គេ​ពីក្រោយ បណ្ដាល​ឲ្យ​ដួល​អូស​ជាង ២០ ម៉ែត្រ ហើយ​មិនទាន់​អស់​ល្បឿន ក៏​ទៅបុក​ម៉ូតូ ២ គ្រឿង​ទៀត ដែល​ម្ចាស់​គេ ឈប់​អែប​ចិញ្ចើមផ្លូវ បង្ក​ឲ្យ​មាន​រងរបួស ៤ នាក់ ក្នុងនោះ​រងរបួស​ធ្ងន់​ម្នាក់ និ ង​៣​នាក់​ទៀត រងរបួស​របួសស្រាល​។​

​ប្រភព​ខាងលើ បាន​ឲ្យ​ដឹង​ទៀតថា​៖ អ្នក​ដែល​បើកបរ​ម៉ូតូ បង្ក​ខាងលើ ឈ្មោះ សុខ កើន ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ មុខរបរ​ជា​សិស្ស មាន​ទីលំនៅ ន​នៅ​ភូមិ​សាមគ្គី សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។

​ក្រោយពី​បង្ក​ឲ្យ​មាន​គ្រោះ​រួចមក ម្ចាស់​ម៉ូតូ​ទាំង​២​គ្រឿង ដែល​បញ្ឈរ​អែប​ចិញ្ចើមផ្លូវ មិន​រករឿង​អ្វី​នោះទេ គឺ​យក​ម៉ូតូ​ទៅ​ជួសជុល ដោយ​ខ្លួនឯង​។ ចំណែក​ម៉ូតូ​បង្កហេតុ និង​ម៉ូតូ ហុងដា សេ​១២៥ ត្រូវបាន​សមត្ថកិច្ច យកទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ស្វាយទាប ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា តាមផ្លូវ​ច្បាប់​។ រីឯ​អ្នករងរបួស​ធ្ងន់ ត្រូវបាន​សាច់ញាតិ បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក ស្រុក​ស្វាយទាប ដើម្បី​ធ្វើការ​សង្គ្រោះ​៕V/S