ក្រសួង​កំណត់​យក ថ្ងៃទី​២២​សីហា​២០១៦ ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

ភ្នំពេញ:
នា​ព្រឹក​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦ នៅ​ទីស្ដីការក្រសួង​អប់រំ យុវជន និង​កីឡា មាន​រៀបចំ​កិច្ចប្រជុំ​ការងារ​ស្ដីពី វឌ្ឍនភាព​នៃ​ការរៀបចំ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​សម្រាប់​ឆ្នាំ​២០១៥-២០១៦ ក្រោម​អធិបតីភាព​លោក​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​វត្តមាន​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ប្រធាន​អង្គភាព​ទាំងអស់​ក្រោម​ឱវាទ ទីស្ដីការក្រសួង និង​មន្ត្រី​ជំនាញ​ជាច្រើនរូប​ទៀត​។​

​យោងតាម​របាយការណ៍​សង្ខេប​របស់លោក​ប្រធាន​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ កាលបរិច្ឆេទ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​សម្រាប់​ឆ្នាំ​២០១៥-២០១៦ ប្រព្រឹត្តទៅ​ដូចខាងក្រោម​៖
-​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​៖ ៨ សីហា ២០១៦ និង​ប្រកាស​លទ្ធផល​៖ ១៥ សីហា ២០១៦
-​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​៖ ២២ សីហា ២០១៦ និង​ប្រកាស​លទ្ធផល​៖ ១៣ កញ្ញា ២០១៦៕